ក្រសួងមហាផ្ទៃបណ្តេញអធិការរងនគរបាលក្រុងកំពត (Video Inside)

ក្រសួងមហាផ្ទៃបានបណ្ដេញអធិការរងនគរបាលក្រុងកំពតម្នាក់ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបានទទួលនៅថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៤, អនុសេនីយ៍ឯក មាស ពិសិដ្ឋ នៃអធិការរងក្រុងកំពត ត្រូវបានដកហូតឋាន្តរសក្តិ៍ និងបណ្តេញចេញពីក្របខ័ណ្ឌថែមទៀត ដោយសារបទល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ បានអោយដឹងថា ការបណ្តេញនេះ គឺផ្អែកលើគោលការណ៍ «សំអាតផ្ទះយើង» និង «អ្វីៗដើម្បីភាពកក់ក្តៅជួនប្រជាពលរដ្ឋ»។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ផ្អែកទៅលើគោលការណ៍នេះ, ក្រសួងមហាផ្ទៃបានបណ្តេញមន្រ្តីនគរបាលអសកម្មចេញពីក្របខណ្ឌប្រមាណជាង ៨០នាក់ហើយ ក្នុងនោះរួមមានអ្នកជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងបទល្មើសវិន័យ របស់ក្រសួងមហាផ្ទៃ។

ads banner