២៤ម៉ោងអាស៊ានមានអ្នកឆ្លងមានចំនួន ៤៦៩ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
នៅទូទាំងអាស៊ានរយៈពេល ២៤ម៉ោងកន្លងមកនេះ មានការឆ្លងកូវីដ១៩ ចំនួន ៤៦៩ករណី ដែលបន្តកើនឡើងចំនួន ២១២ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។
ការឆ្លងនៅថ្ងៃនេះ បានកើតលើប្រទេសចំនួន ៣ នៅអាស៊ាន រួមមានប្រទេសម៉ាឡេស៊ី ដែលមានការឆ្លងចំនួន ៣៦៥ ច្រើនជាងគេ, ប្រទេសថៃ មានការឆ្លង ១០៣ករណី និងប្រទេសកម្ពុជា មានការឆ្លង ១ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩៦ម៉ឺន ៤ពាន់ ៤០៩ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៤៦៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៧០២លានករណី, និងការស្លាប់មានជាង ៦លាន ៩៧ម៉ឺននាក់៕