ស្លាប់និងរបួស១២២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ថ្ងៃ (Video Inside)
គ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ថ្ងៃ បានបង្កឱ្យមានមនុស្សស្លាប់និងរបួសចំនួន ១២២នាក់។ យោងតាមមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃរវាងពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤ គ្រោះថ្នាក់តាមដងផ្លូវ បានសម្លាប់មនុស្ស ២៩នាក់ និង ៧៣នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់ថា រាជធានីភ្នំពេញ គឺជាកន្លែងដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេ។
ចំណែកនៅថ្ងៃទី៦កុម្ភៈនេះវិញ, គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស៦នាក់ និង១៤នាក់រងរបួសធ្ងន់ស្រាល។ សេចក្តីរាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរងបួសសរុប២០នាក់នៅថ្ងៃនេះ គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១២លើក។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្ក អោយមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៦លើក ស្លាប់៥នាក់, មិនគោរពសិទ្ធិ១លើក, មិនប្រកាន់ស្តាំ១លើក, បើកប្រជែងគ្រោះថ្នាក់២លើកស្លាប់១នាក់, បត់ ក្នុងសភាពគ្រោះថ្នាក់ ១លើក និងគ្រោះថ្នាក់ដោយកត្តាយានយន្ត១លើក៕