កម្ពុជារកឃើញបុរសកើតជម្ងឺអុតស្វា (Video Inside)

កម្ពុជាបានរកឃើញអ្នកឆ្លងជម្ងឺអុតស្វាម្នាក់ទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងដោយសារវីរុសនាំចូលមកពីទ្វីបអាហ្វ្រិកនោះ កើនដល់ចំនួន ៥នាក់ហើយ គិតចាប់តាំងពីខែធ្នូ។

សេចក្តីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៥មករា បានឱ្យដឹងថា បុរសឆ្លងថ្មីនៃជម្ងឺអុតស្វានោះ កំពុងដាក់ឱ្យស្ថិតនៅដោយឡែក ក្នុងមន្ទីរពេទ្យយ៉ាងត្រឹមត្រូវ។

ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូងក្នុងប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។

ជម្ងឺអុតស្វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូក ជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។

វីរុសអុតស្វា ក៏អាចឆ្លងពីម្តាយទៅកូនតាមរយៈ ទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាលតាមរយៈការប៉ះពាល់បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។

ក្រសួងសុខាភិបាល បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការឆ្លង នៃជំងឺអុតស្វានេះ។

ads banner