ដើម្បីឈានទៅសម្រេចការងារអាទិភាពប្រាំបី ចាំបាច់ត្រូវតែ អភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ

កំពត៖មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងបាន ដាក់ចេញការងារអាទិភាពប្រាំបីចំណុច ដែលមានគោលដៅ ដើម្បី សម្រេច ឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល ។ដើម្បីឱ្យ ការអនុវត្តសម្រេចបានជោគជ័យ ទាមទាឱ្យ អ្នកប្រកបវិជ្ជាជីវៈ លើ វិស័យសុខាភិបាលទាំងអស់ចូលរួមសហការគោរពក្រមសីលធម៌ បន្តអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រ និងពង្រឹងសមត្ថភាព ស្នូលរបស់ ខ្លួនបន្ថែមទៀត។

នៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក ខេត្តកំពត  -កែប ដែលបានប្រារព្ធ នៅមន្ទីរ សុខាភិបាល ខេត្តកំពត កាល ពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ លោកអនុបណ្ឌិត អុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ និងលោក លឺម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តបានលើកឡើងថា នៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដាក់ចេញការងារអាទិភាព ៨ចំណុច ដើម្បីសម្រេចបាននូវការគ្រប ដណ្តប់សុខភាពជាសកល (សេវាខិតជិតប្រជាជន, មានគុណភាព របាំងសេដ្ឋកិច្ច, គាំពាសង្គម) រួមមានដូចជា៖ ១.បង្កើន សកម្មភាព អប់រំសុខភាព សំដៅលើក កម្ពស់ សុខមាលភាពសាធារណ: , ២. ប្រយុទ្ធប្រឆាំងជំងឺឆ្លង និងទប់ ស្កាត់ ការរីករាល ដាលជំងឺ ឆ្លងជាសកល ,៣.ទប់ស្កាត់ជំងឺមិនឆ្លង (មហារីក ទឹកនោមផ្អែម លើសសម្ពាធឈាម ស្ទះសរសៃឈាម បេះដូង…) , ៤. ធ្វើឱ្យ ប្រសើ ឡើងនូវការផ្តល់សេវាពិនិត្យ និងព្យាបាល ជំងឺនៅតាម សហគមន៍ , ៥. លើកកម្ពស់សេវាថែទាំនៅគ្រប់កំរិត(RH, HC), ៦. អភិវឌ្ឍន៍ ធនធានមនុស្ស ភាពជាអ្នកដឹកនាំ និងនវានុវត្ត, ៧.ធ្វើ និយត័កម្ម លើសេវាសុខាភិបាលរដ្ឋ និងឯកជន និងទី៨. អភិវឌ្ឍន៍ សុខាភិបាល ឌីជីថល។

ថ្នាក់ដឹកនាំទាំងពីររូបនោះបានបន្តទៀតថា ដើម្បីអនុវត្តការងារ អាទិភាព នេះ ឱ្យទទួលបានជោគជ័យ ទាមទាឱ្យ មានការបណ្តុះ បណ្តាល បន្តដល់ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល លើផ្នែកក្រមសីលធម៌ ។ការអភិវឌ្ឍវិជ្ជា ជីវៈវេជ្ជសាស្ត្របន្តដើម្បីពង្រីកចំណេះដឹងថ្មីៗ ។ការបន្តអភិវឌ្ឍន៍ សមត្ថភាពស្នូល ដើម្បីស្នើសុំអាជ្ញាបណ្ណ ឬ បន្តសុពលភាព អាជ្ញាបណ្ណ ប្រកបវិជ្ជាជីវ:វេជ្ជសាស្ត្រ សមស្របទៅតាម ច្បាប់ កំណត់។

តាមរបាយការណ៍របស់ការិយាល័យនិយ័តកម្ម បានបង្ហាញឱ្យឃើញថា វិស័យសុខាភិបាលមានបញ្ហាប្រឈមជាច្រើន ដែលត្រូវរួមគ្នា ដោះ ស្រាយ និង ទាមទាចូលរួមសហការកែលំអរ គុណភាព សុវត្ថិភាព ស្របតាមស្តង់ដាអប្បរមា សម្រាប់មូលដ្ឋាន សេវាសុខា ភិបាល សាធារណៈ និង ឯកជន ដោយឈលើលក្ខខណ្ឌរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ឋ, ធនធានមនុស្ស, សេវាគ្លីនិក, សម្ភារ បរិក្ខា,ការ ផ្គត់ផ្គង់ ,ការបង្ការ ,ការត្រួតពិនិត្យការចម្លងរោគ និងការវិនិច្ឆ័យ លក្ខណៈបច្ចេកទេស តាមលក្ខខណ្ឌតម្រូវដោយច្បាប់កំណត់៕
ដោយ៖ សិលា សារិន

ads banner