អភិបាលខេត្តស្នើដល់អគ្គកុងស៊ុលកូរ៉េជួយកៀរគរវិនិយោគិនមកបណ្ដាក់ទុនរកស៊ីនៅបាត់ដំបង

បាត់ដំបង៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ផាក ដូ វុន (PARK Do Kwon) អគ្គកុងស៊ុលកូរ៉េប្រចាំនៅខេត្តសៀមរាប
កាល ពីថ្ងៃទី៦ ខែកុម្ភៈឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ជូនភាគីកូរ៉េ ពីសក្ដានុពលរបស់ខេត្តបាត់ដំបង ក្នុង នេះមាន វិស័យសេដ្ឋកិច្ច ទេសចរណ៍ និង ដំណាំកសិ-ឧស្សាហកម្មកម្មជាដើម។

ឯកឧត្តម សុខ លូ បានរំលេចឱ្យឃើញថា ខេត្តបាត់ដំបងមាន សក្ដានុ ពលខ្លាំង លើ វិស័យកសិកម្ម ប៉ុន្តែ នៅពុំទាន់មាន រោងចក្រកែច្នៃ ដើម្បី ឱ្យឆ្លើយតបទៅនឹងផលិតផលកសិកម្មដែលប្រជាកសិករផលិតបាននោះទេ។ មិនថាស្រូវ-អង្ករ ឬ កសិផលផ្សេងៗនោះទេ។
ឯកឧត្តម បានស្នើដល់ភាគីអគ្គកុងស៊ុលកូរ៉េ ជួយពិនិត្យលើលទ្ធភាព ក្នុងការជួយកៀរគរអ្នក វិនិយោគទុនកូរ៉េឱ្យមកវិនិយោគ នៅខេត្ត បាត់ដំបង លើវិស័យកសិ-ឧស្សាហកម្ម និងការកែច្នៃវេចខ្ចប់ផលិតផល កសិកម្មផ្សេងៗ ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុង តំបន់និងក្រៅប្រទេស។

ឆ្លើយតបចំពោះសំណើនេះ ឧត្តមអគ្គកុងស៊ុលកូរ៉េបានបង្ហាញ ពី ចំណាប់អារម្មណ៍របស់ខ្លួន ដើម្បីមកកាន់ខេត្តបាត់ដំបង និងទទួល យកនូវសំណើទាំងនេះយកទៅធ្វើការផ្សព្វផ្សាយដល់អ្នកវិនិយោគិនកូរ៉េឱ្យគេពិនិត្យលទ្ធភាពចូលមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តបាត់ដំបង។

សូមជម្រាបថា នៅខេត្តបាត់ដំបង កូរ៉េបានរួមចំណែកក្នុង ការសាង សង់ទំនប់ទឹកខ្នាត ធំចំនួនពីរ ដោយអ្នកបច្ចេកទេសកូរ៉េ ក្រោម ហិរញ្ញប្បទានរបស់សាធារណរដ្ឋកូរ៉េ ។ក្នុងនោះមានទំនប់ សាលាតា អនស្ថិតក្នុងស្រុកឯកភ្នំ ដែលបានបញ្ចប់ ការសាងសង់ និង ដាក់ឱ្យ ប្រើប្រាស់រួចហើយ។ដោយឡែកទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី កំពុងតែដំណើរការសាងសង់យ៉ាងមមាញឹក ហើយគ្រោង នឹងបញ្ចប់នៅ ឆ្នាំក្រោយ។ទំនប់ទាំងពីរនេះនឹងផ្ដល់ផលប្រយោជន៍ស្រោចស្រពដំណាំបានកាន់តែច្រើន ៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

ads banner