២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១០ករណី (Video Inside)

នៅទូទាំងអាស៊ានរយៈពេល ២៤ម៉ោងកន្លងមកនេះ មានការឆ្លងកូវីដ១៩ ចំនួនតែ ១០ករណី ដែលបានថយចុះមកវិញចំនួន ៤៥៩ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។

ការឆ្លងនៅថ្ងៃនេះ បានកើតលើប្រទេសចំនួន២ នៅអាស៊ាន រួមមានប្រទេសមីយ៉ាន់ម៉ា មានការឆ្លងចំនួន ៦ករណី និងប្រទេសឡាវ មានការឆ្លង ៤ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩៦ម៉ឺន ៤ពាន់ ៤៥៦ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៤៦៨នាក់។

ads banner