ជនសង្ស័យ ៧៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនទូទាំងប្រទេស ចំនួន ២៩ករណី ថ្ងៃទី៧ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យ ដឹងថា ជនសង្ស័យចំនួន៧៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៩ករណី ទូទាំងប្រទេស នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៧៧នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ២នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ១៩ករណី ឃាត់ ៤៨នាក់ស្រី ៤នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២៧នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៧ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៦៩,៩៨ក្រាម និង១២កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ ១,៨៨ក្រាម។ លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប ៕

ដោយ ៖ ប៊ុនធី/ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner