កម្ពុជាបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

ភ្នំពេញ៖យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្សនៃព្រះរាជាណាចក្រកម្ពុជានឹងបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ដែលជាការបោះជំហានយ៉ាងសំខាន់ក្នុងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់នីតិរដ្ឋ និងប្រសិទ្ធភាពប្រព័ន្ធច្បាប់។

មានសមាជិកជាង៣០នាក់ មកពីគ្រប់ក្រសួងស្ថាប័នរដ្ឋ ដែលមានរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធាន គណៈកម្មាធិការនេះនភារកិច្ចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់ច្បាប់របស់កម្ពុជាដើម្បីពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។
គណៈកម្មាធិការថ្មីនេះ ត្រូវបានបំបែកចេញពី គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ ការបំបែកជាពីរនេះគឺដើម្បីធានាប្រសិទ្ធិភាព និង គុណភាពនៃប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាមន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា៖«យើងមានយន្តការ២ ដើម្បីធានាប្រសិដ្ឋភាពការងារ។ ពីមុនមក យន្តការនេះ នៅតែ១ទេ គឺគណៈកម្មាធិការដឹកនាំកែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌។ ប៉ុន្តែដើម្បីប្រសិដ្ឋភាពការងារ ក្នុងនីតិកាលទី៧ យើងហែកវា ជាយន្តការ២ផ្សេងគ្នា»។
យន្តការថ្មីនេះ គឺស្របនឹងទិសដៅរបស់រដ្ឋាភិបាលអាណត្តិទី៧ ដែលបានកំណត់យកការពង្រឹងប្រព័ន្ធយុត្តិធម៌ជាបញ្ហាអាទិភាពមួយក្នុងការធ្វើកំណែទម្រង់ ដោយចាប់ផ្តើមពីការដោះស្រាយវិវាទទាំងក្នុង និងក្រៅប្រព័ន្ធតុលាការ រួមទាំងយន្តការត្រួតពិនិត្យលើភាពមិនប្រក្រតី៕ ដោយ៖ ឡុង គីមម៉ារីតា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner