សមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាងមួយម៉ឺននាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥

(កំពង់ឆ្នាំង)៖ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីបើកយុទ្ធនាការដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅក្នុងក្រុងកំពង់ឆ្នាំង។ពិធីនេះធ្វើឡើងក្រោមអធិបតីលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងសមាជិកថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មកពីតាមបណ្ដាក្រុង ស្រុកទាំង៨ ចំនួន ១៥,១២០នាក់ ។

យុទ្ធនាការនេះដោយប្រើប្រាស់មធ្យោបាយរថយន្តចំនួន ១២០៥គ្រឿង, ម៉ូតូធំ ០៣គ្រឿង, ម៉ូតូ ២០១៥គ្រឿង, ម៉ូតូកង់ ៩០គ្រឿង, ក្រុមសិល្បឆៃយ៉ាំ ៩វង់ មេក្រូធុងបាស់ចល័ត ៥០គ្រឿង, តន្ត្រីសម័យ ៤វង់, និងក្រុមរបាំ ១ក្រុម ។ ក្បួនដង្ហែរបស់គណបក្សក្រុង ស្រុកបានដង្ហែចូលមកកាន់វេទិកាប្រារព្ធពិធីនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ អង្គពិធីក៏បានចាក់សំឡេងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោស នាបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធសភានីតិកាលទី៥ ជូនអង្គពិធីស្ដាប់ និងស្វែងយល់ ។

បន្ទាប់មកក្បួនដង្ហែបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាក៏បានដំណើរ ការ
ដង្ហែលើផ្លូវជាតិលេខ៥ ពីចំណុចភូមិទួលក្រឡាញ់មកកាន់វង្វង់មូលវិមានឯករាជ្យ និងបន្តហែវិលទៅកាន់មូលដ្ឋាន គណបក្សប្រជាជនក្រុង ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងវិញ ។

ក្បួនដង្ហែបានប្រព្រឹត្តទៅក្រោមបរិយាកាសអធិកអធ័មរីករាយខៀវខ្លា ប្រកបដោយទឹកមុខសប្បាយ រីករាយរំភើបយ៉ាងក្រៃលែងពីសំណាក់សមាជិក សមាជិកាគណបក្សទាំងអស់ជាង ១ម៉ឺន ៥ពាន់នាក់ និងក៏មានការអបអរសាទរពីប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងផ្លូវមកឈរចាំស្វាគមន៍ក្បួន
ដង្ហែយ៉ាងច្រើនកុះករផងដែរ ៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner