ក្រសួងកសិកម្ម រៀបចំដាក់តាំង និងលក់បន្លែសុវត្ថិភាព នៅថ្ងៃទី១៤ ខែកុម្ភៈ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា នៅថ្ងៃទិវា នៃក្តីស្រឡាញ់ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រសួងនៅអនុញាតឱ្យដាក់តាំង និងលក់នូវបន្លែ អាហារសុវត្ថិភាព សរីរាង្គ នៅក្នុងក្រសួង ដើម្បីផ្តល់ជូនសេចក្តីស្រឡាញ់ ផ្នែកសុខភាពជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការគិតគូរលើសុវត្ថិភាពចំណីអាហារ។

ប្រភពខាងលើនេះបានបញ្ជាក់ដែរថាលើសពីនេះ ក្រសួងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្រផលិតផលរបស់ខ្មែរ ដែលជាស្នាដៃរបស់កូនខ្មែរ និងជូនបាច់បន្លែ អាហារសុវត្ថិភាព និងសរីរាង្គ ដល់អ្នកម្តាយ និងគ្រួសារជាទីស្រឡាញ់ទាំងអស់គ្នាផងដែរ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner