មន្ត្រីការបរទេសកម្ពុជាចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៧ នៅប្រទេសអូស្ត្រាលី

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការ និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៧ ក្រោមប្រធានបទ “ឆ្ពោះទៅរកមហាសមុទ្រឥណ្ឌា ប្រកបដោយស្ថិរភាព និងចីរភាព” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុង Perth ប្រទេសអូស្ត្រាលី។

ក្នុងឳកាសនោះឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់អំពីអាទិភាពរបស់កម្ពុជាលើការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន ក៏ដូចជាការគាំទ្រពហុភាគីនិយម ដើម្បីឱ្យតំបន់ប្រកបដោយបរិយាបន្ន និងនីតិរដ្ឋ។

ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា កម្ពុជាស្វាគមន៍រាល់គំនិតផ្តួចផ្តើមនានាដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយក៏ជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់ធ្វើការរួមគ្នា ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង ៕
ដោយៈសួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner