ទេសចរជិតប្រាំបួនម៉ឺននាក់ បានមកកម្សាន្តនៅខេត្តបាត់ដំបងឱកាស បុណ្យចូលឆ្នាំចិនបីថ្ងៃ

បាត់ដំបង៖មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្ត បាត់ដំបង បានឱ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៤ រយៈពេល បី ថ្ងៃ គិតចាប់ពីថ្ងៃទី ៩ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានភ្ញៀវទេស
ចរជិតប្រាំបួនម៉ឺននាក់បានមកទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ ថា ខេត្ត បាត់ដំបងទទួលបានទេសចរសរុបចំនួន ៨៩ ៤៤៦ នាក់ កើន ឡើង ១៥,៨៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ដែល មានចំនួន ៧៧ ១៩០នាក់។

កត្តាដែលនាំឱ្យភ្ញៀវមកទស្សនាខេត្តបាត់ដំបងមានការកើន ឡើង បែប នេះ ដោយសារកត្តាអាកាសធាតុអំណោយផល។រមណីយដ្ឋាន មួយ ចំនួននៅក្បែរប្រភពទឹកនិងមានធម្មជាតិដ៏ស្រស់ស្អាតមាន ភាពគួរឱ្យ ទាក់ទាញ។ជាពិសេសគោលដៅទេសចរណ៍ទាំងនោះ រៀបចំ បាន យ៉ាងល្អ។មានក្រុមការងារ របស់មន្ទីរទេសចរណ៍ ចុះត្រួតពិនិត្យ តាមដាន ណែនាំជាប្រចាំ ដល់ម្ចាស់មូលដ្ឋានអាជីវកម្មទាំងនោះ ដើម្បី ពង្រឹងនូវគុណភាពសេវាកម្មនិងផលិតផលនៅតាមគោលដៅទេសចរណ៍

មន្រ្តីជំនាញទេសចរណ៍រូបនេះ ក៏បានបង្ហាញពីគោលដៅទេស
ចរណ៍សំខាន់ៗដែលភ្ញៀវចូលចិត្តទៅកម្សាន្តមានដូចជា ឡូរីជើង ភ្នំបាណន់,ប្រាសាទបាណន់និងសហគមន៍អេកូទេស ចរណ៍ ជាច្រើនកន្លែងផ្សេងទៀតផងដែរ។

លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងថាខេត្តបាត់ដំបង មានតំបន់ទេសចរណ៍វប្បធម៌និងធម្មជាតិជាច្រើនរហូតដល់១១៥ ទីតាំង ។ទីតាំងទេសចរណ៍ទាំងនោះបានចូលខ្លួនទទួលស្វាគមន៍ និងបម្រើ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិមកពីគ្រប់ទិសទី៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

ads banner