ប្រគល់ផ្ទះប្រាំពីរខ្នងជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជននៅស្រុកសាមគ្គីមានជ័យ
កំពង់ឆ្នាំង៖កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា នាយរងសេនាធិការចម្រុះ អគ្គលេខាធិការរង សមាគម អតីតយុទ្ធជនកម្ពុជា តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគម អតីតយុទ្ធជនកម្ពុជាបានអញ្ជើញប្រគល់ផ្ទះ៧ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធាន សមាគម អតីតយុទ្ធជនកម្ពុជា
ពិធីនេះក៏មានការចូលរួមពីលោក អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត ឧត្តមសេនីយត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត។
ជាមួយនេកការប្រគល់ផ្ទះក៏បានជូនអំណោយគ្រឿងបរិភោគនិងថវិកា ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
និងលោកជំទាវបណ្ឌិត ដល់គ្រួសារទាំង៧គ្រួសារ មានអង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី មី និងថវិកាមួយចំនួន៕
ដោយ៖សុខ គឹមសៀន