សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ កុម្ភៈ ២០២៤
១. ខេត្តសៀមរាបមានទេសចរជាង ១១ម៉ឺននាក់ នាឱកាសចូលឆ្នាំចិន ខណៈខេត្តជាប់ឆ្នេរសមុទ្រមានជាង ៣៧ម៉ឺននាក់ – AMS Economy
២. ក្រសួង កសិកម្ម ៖ ទិន្នផល ផ្លែដូង របស់ កម្ពុជា បាន កើន ឡើង ២ , ៤ % ឬ ស្មើនឹង ២ ៥ ៨ ,៩ ៣ ៥ តោន – កម្ពុជាថ្មី
៣. ខែមករា ឆ្នាំ២០២៤ ពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ មានទំហំជាង ៤ពាន់លានដុល្លារ កើនជិត១៧% ខណៈការនាំចេញមានជិត ២ពាន់លានដុល្លារ កើន ២៧% – FN
៤. តម្លៃភាគហ៊ុនក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេរបស់អង់គ្លេស កើនឡើងជាង៤០% ជំរុញដោយបច្ចេកវិទ្យា AI ជំនាន់ថ្មី – Reuters
៥. អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin នឹងត្រូវបានដោះលែងចេញពីពន្ធនាគារមុនកាលកំណត់ – ABC
#ams1minute