ក្រសួងប្រៃសណីយ៍ និងសកលវិទ្យាលជាតិគ្រប់គ្រងដាក់ QR Code ផ្ទៀងផ្ទាត់ភាពត្រឹមលើសញ្ញាបត្រ (Video Inside)
អត្ថបទដោយ៖
Apsara Net
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចដាក់ QR Code ផ្ទៀងផ្ទាត់លើភាពត្រឹមត្រូវលើសញ្ញាបត្រ ចេញដោយសាកលវិទ្យាល័យជាតិគ្រប់គ្រង។
ការសម្រេចដាក់ចេញ QR Code ដើម្បីការផ្ទៀងផ្ទាត់នេះ បានធ្វើឡើងតាមរយៈការចុះកិច្ចព្រមព្រៀងគ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។
តាមរយៈការផ្ទៀងផ្ទាត់នៃថ្នាលឌីជីថលនេះ, សញ្ញាបត្រដែលមានដាក់បញ្ចូល QR Code អាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងអាចប្រើប្រាស់ជាផ្លូវការដោយមិនតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង នៃសញ្ញាបត្រ ក្នុងទម្រង់ជាក្រដាសឡើយ។