កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពបន្តកិច្ចសហប្រតិបត្តិការជំរុញរំហូរភ្ញៀវទេសចរ ឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ កម្ពុជា-ឥណ្ឌូណេស៊ី បានឯកភាពបន្តកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយគ្នា លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ការតភ្ជាប់ជើង ហោះ ហើរ និងស្ដង់ដាទេសចរណ៍ ដើម្បីជំរុញរំហូរភ្ញៀវទេសចរ ទៅវិញទៅមកឱ្យកាន់ តែ ប្រសើរ ។

ការឯកភាពនេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម សានតូ ដាម៉ូស៊ូម៉ាតូ (H.E. Dr Santo Darmosumarto) ឯកអគ្គរាជទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ។

ភាគីទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការ នៃការ ពង្រឹង ទេសចរណ៍ រវាងប្រទេសទាំងពីរ លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ការតភ្ជាប់ និងស្ដង់ដាទេសចរណ៍ ដើម្បីជំរុញរំហូរភ្ញៀវទេសចរទៅវិញទៅមក ឱ្យកាន់ តែប្រសើរឡើង ។

លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន និង ឯកឧត្តម ឯកអគ្គរាជទូតបានសង្កត់ធ្ងន់ ពីកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការយល់ដឹងអំពីគោលដៅទេសចរណ៍ របស់ប្រទេស ទាំងពីរ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ពីតំបន់ទេសចរណ៍សំខាន់ៗ របស់ ឥណ្ឌូ ណេស៊ី មកកាន់គោលដៅទេសចរណ៍សំខាន់ៗ ដែលមានភាពទាក់ទាញរបស់កម្ពុជា ដូចជា ខេត្តសៀមរាប និងតំបន់ឆ្នេរជាដើម ។

គួរជម្រាបថា នៅឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥.៤លាននាក់ ក្នុងនោះក៏មានភ្ញៀវទេសចរឥណ្ឌូណេស៊ី ១២៧,១៧៨នាក់ផងដែរ ៕

ដោយ ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner