ឧកញ៉ាមហាមន្រ្តី គុយ សុផល និងអភិបាលរាជធានីភ្នំពេញពិនិត្យ ទីតាំងព្រះរាជពិធីសួរសុខទុក្ខប្រោសព្រះរាជទានព្រះរាជអំណោយដល់ ក្រុមកម្មករ កម្មការិនី ប្រមូលសំរាមនិងសម្អាតទីក្រុង
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពី រសៀល ថ្ងៃទី១៣ ខែកុម្ភៈបានអម ដំណើរឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួល បន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងអញ្ជើញពិនិត្យទីតាំង ព្រះ រាជពិធីសួរសុខទុក្ខប្រោសព្រះរាជទានព្រះរាជអំណោយដល់ក្រុម កម្មករ កម្មការិនីប្រមូលសំរាម និងសម្អាតទីក្រុងអបអរសារទរ ទិវា ជាតិទីក្រុងស្អាត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាដែលនឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៤ កុម្ភៈនេះ។
ព្រះរាជពិធីនឹងប្រារព្វធ្វើឡើងនៅលើកោះនរា ខណ្ឌច្បារអំពៅ ដែលមានកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុងមកពី ក្រុមហ៊ុនបី ចូលរួម។ក្នុងនេះមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និង ក្រុមហ៊ុន Mizuda Group Co.,Ltd ៕
ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ




