១សប្ដាហ៍មកនេះ នគរបាលជាតិឃាត់ខ្លួនជនសង្ស័យ ២៩៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ១៣៣ករណីទូទាំងប្រទេស 

ភ្នំពេញ៖ លោក ទូច សុឃៈ សុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានអោយដឹងថា ក្នុងយៈពេល៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤ កម្លាំង នគរ បាលជាតិ បន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១៣៣ករណី។

បើតាម លោក ទូច សុឃៈ សុខៈ ក្នុងកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី និង ភារកិច្ច ដើម្បីសេចក្ដីសុខនិងភាពកក់ក្ដៅជូនប្រជាពលរដ្ឋ កម្លាំងនគរបាលជាតិ ទាំងកម្រិត អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាន នគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស បានឃាត់ ខ្លួនជនសង្ស័យសរុបចំនួន២៩៤នាក់។

ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាកិច្ចការអាទិភាពមួយ ក្នុចចង្កោម ការងារអាទិភាពចំនួន៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដៅយកមកអនុវត្តចាប់ពីដើមនីតិកាលទី៧ ស្របតាមមរតក គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងគោលការណ៍ដឹកនាំ របស់ សម្ដេច ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

ឈរលើគោលការណ៍មនុស្សគ្រប់រូបមានសិទ្ធិ និងទំនួលខុសត្រូវដូចគ្នាចំពោះមុខច្បាប់ និងជាពិសេសដោយមានការ ដាក់ចេញគោលការណ៍ «សម្អាតផ្ទះយើង» ប្រកបដោយ ភាពម៉ឺងម៉ាត់របស់ សម្ដេចធិបតីនាយករដ្ឋមន្រ្តី  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអនុវត្ត ការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនគរបាលជាតិ និងមន្រ្តី ពន្ធនាគារ ក្រសួងមហាផ្ទៃ រហូតឈានដល់ការសម្រេចបណ្ដេញមន្រ្តីមួយចំនួន តូចចេញ ពីក្របខ័ណ្ឌ បន្ទាប់ពីរកឃើញថាបានប្រើប្រាស់គ្រឿងញៀន៕

ដោយ ប៊ុនធី/ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner