សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា បន្តជំនះនូវវិបត្តិផងទាំងពួង និងកំពុងបោះជំហ៊ាន ទៅជាប្រទេស មានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០

ភ្នំពេញ៖ កម្ពុជា បន្តជំនះនូវវិបត្តិផងទាំងពួង និងកំពុងបោះជំហ៊ានទៅជាប្រទេស មានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ។ នេះជាការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យ ប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលដ៏ល្អក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាខ្នោះសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលធ្វើអោយកម្ពុជាសម្រេចបានកំណើនខ្ពស់ និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។

សម្តេចធិបតី បានបន្តថា កម្ពុជា បន្តជំនះបានដោយជោគជ័យ នូវវិបត្តិផងទាំងពួង និងកំពុងបោះជំហ៊ានប្រកបដោយភាពជឿជាក់ទៅកាន់ឋានៈជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងដែរថា សមិទ្ធកម្មដ៏ប្រសើរនេះ ក៏បានផ្តល់លទ្ធភាពកាន់តែច្បាស់ ជូនរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាការលើកកម្ពស់ជីវភាព និងគុណភាពរបស់មន្ត្រីរាជការ ពង្រឹងប្រសិទ្ធភាព ស្ថាប័នសាធារណៈ និងបម្រើសេវាសាធាណៈជូន ប្រជាពលរដ្ឋអោយបានកាន់តែល្អជាលំដាប់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner