សម្តេចធិបតី៖ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរយៈពេល២០ឆ្នាំ ទទួលបានសមិទ្ធផលធំៗ ចំនួន ៥ គឺ៖

១. ការកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកា

២. ការកសាងបានជាមូលដ្ឋាននូវសមាសធាតុចាំបាច់ទាំងឡាយ នៃប្រព័ន្ធថវិការទំនើបឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ

៣. រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់សម្រាប់ចាប់យក “ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម”ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការសម្រេចឱ្យបាននៅក្នុងដំណាក់កាលទី៤ (២០២៣-២០២៧) នូវ “គណនេយ្យភាពសមិទ្ធកម្ម” ដែលមានន័យថា ជាការទទួលខុសត្រូវលើលទ្ធផលចុងក្រោយ

៤. ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយភាពធន់ និងចីរភាពក្នុងរយៈពេលវែង

៥. ការពង្រឹងឯករាជ្យជាតិ និងអធិបតេយ្យជាតិ។

#ams1minute

ads banner