បិទបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

ភ្នំពេញ៖ កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែ ទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ បានបិទ បញ្ចប់នៅព្រឹកទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះក្រោមអធិបតីភាព សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បន្ទាប់ពីបានប្រារព្ធបើកកាលពីថ្ងៃទី១៣ ខែកុម្ភៈ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបចំផ្ដួចផ្ដើមដាក់ឱ្យអនុវត្តនូវ «កម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»មួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងគ្របដណ្ដប់លើគ្រប់ទិដ្ឋភាព នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់ ជាតិ។ «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ»ត្រូវបាន ប្រកាសដាក់ ឱ្យអនុវត្ត ជាផ្លូវការ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៤ ក្រោម អធិបតីភាពរបស់ សម្ដេចតេជោ ក្នុងឋានៈជានាយករដ្ឋមន្ដ្រីនា ពេល នោះ ។

ចក្ខុវិស័យនៃកម្មវិធីកែទម្រង់នេះគឺប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ពីប្រព័ន្ធផ្តោតលើធាតុចូលនិងមាន លក្ខណៈ មជ្ឈការ ទៅជាប្រព័ន្ធដែលផ្ដោតលើលទ្ធផលឬសមិទ្ធកម្មនិងមាន លក្ខណៈវិមជ្ឈការស្របតាមស្តង់ដានិងឧត្តមានុវត្តន៍អន្តរជាតិ។

កម្មវិធីកែទម្រង់នេះផ្តោតសំខាន់លើការពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធ ភាព នៃការគ្រប់គ្រងចំណូល និងចំណាយថវិការដ្ឋ ដើម្បីជាគុណ ប្រយោជន៍ ដល់ការគាំទ្រការអនុវត្តគោលនយោបាយ តាមវិស័យ របស់រាជរដ្ឋាភិបាល។ដើម្បីសម្រេចចក្ខុវិស័យ នៃកម្មវិធីកែទម្រង់នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកយុទ្ធសាស្ត្របោះ ជំហាន តាម ដំណាក់កាល ឬអភិក្រមជាខឿន តាមរយៈក្របខណ្ឌផែនការ សកម្មភាព រួមដ៏ លម្អិតមួយដែលផ្សំឡើងពី៖ ១) បណ្តាសកម្មភាព ចាំ បាច់សម្រាប់ការកសាង មូលដ្ឋានគ្រឹះនៅតាមដំណាក់កាលនីមួយៗ និង២)សកម្មភាពចាំបាច់នានាដែលត្រូវចាប់ផ្ដើមសាកល្បងដកពិសោធន៍ជាបណ្តើរៗ មុនឈានចូល ទៅដល់ដំណាក់កាលបន្ទាប់ ។ ក្នុង នោះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានបែង ចែកជា ៤ដំណាក់កាលរួមមាន៖ ដំណាក់កាលទី១ ផ្តោតលើការកសាង ភាពជឿទុកចិត្តនៃថវិកា, ដំណាក់កាលទី២ផ្តោតលើការ កសាង គណនេយ្យភាពហិរញ្ញវត្ថុ, ដំណាក់កាលទី៣ ផ្តោតលើ ការផ្សារភ្ជាប់ ថវិកាទៅនឹងគោលនយោបាយ និងដំណាក់កាលទី៤ ផ្តោតលើការ កសាងគណនេយ្យភាពសមិទ្ធកម្ម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានបញ្ជាក់ថា បន្ទាប់ពីអនុវត្ដ អស់រយៈពេលជាង២០ឆ្នាំ រហូតមកដល់ដំណាក់ កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» កម្មវិធីកែទម្រង់ ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ សម្រេចបានវឌ្ឍនភាពជាច្រើន គួរជាទី មោទនៈ និងដើរតួនាទីសំខាន់ ជាឃ្នាស់ នៃការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា។
ឯកឧត្តមបន្តថា ផ្អែកតាមវឌ្ឍនភាពប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្ម វិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤, រាជរដ្ឋាភិបាលអាចវាយតម្លៃបានថា៖

១៖ ទំនុកចិត្តថវិកានៅតែរក្សាបានជាសារវ័ន្ដ ដោយចំណូលថវិកា រដ្ឋចាប់ផ្តើមមានសន្ទុះឡើងវិញ បន្ទាប់ ពី វិបត្តិជំងឺកូវីដ-១៩ ហើយចំណាយកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។
២៖ គណនេយ្យភាពហិរញ្ញវត្ថុមានមូលដ្ឋានកាន់តែរឹងមាំ តាមរយៈ ការបន្តពង្រឹងស្តង់ដា គណនេយ្យសាធារណៈ និងការអនុវត្តប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
៣៖ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ មានឧបករណ៍គាំទ្រ គ្រប់គ្រាន់ តាមរយៈការដាក់ឱ្យ អនុវត្តក្រប ខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ (MTFF) ក្របខ័ណ្ឌថវិការយៈមធ្យម (MTBF) ការកែលម្អផែនការ យុទ្ធ សាស្រ្តថវិកា (BSP) និងថវិកាកម្មវិធី (PB) គួបផ្សំនឹងការប្រគល់ សិទ្ធិអំណាចពេញលេញជូនអង្គភាព ថវិកា ក្នុងការ-ចាត់ចែងធនធាន ហិរញ្ញវត្ថុ។
៤៖ ការកសាងបានជាបណ្ដើរៗ នៃមូលដ្ឋានគណនេយ្យភាព ចំពោះ សមិទ្ធកម្ម តាមរយៈ ការដាក់ឱ្យប្រើនូវ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ថ្មី) និងអនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិង គណនេយ្យ សាធារណៈ និងភាពល្អប្រសើរឡើង នៃការលើកកម្ពស់តម្លាភាពថវិកា។
៥៖ ការរក្សាបាននូវ ចលនការល្អ-ប្រសើរ នៃការកែទម្រង់ការគ្រប់ គ្រង ហិរញ្ញវត្ថុសាធារណៈ តាមរយៈឆន្ទៈ នៃការចូលរួមពីគ្រប់តួអង្គ ភាព ពាក់ព័ន្ធ និងការពង្រឹងភាពប្រទាក់ក្រឡានៃការកែទម្រង់គន្លឹះៗ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner