យកទិវានៃក្តីស្រឡាញ់មកចែករំលែកអំណោយដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធាន គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្ត កំពង់ ស្ពឺកាលពីថ្ងៃទី១៣ ខែកុម្ភៈបានផ្តល់អំណោយជាថវិកាចំនួន ប្រាំបី លាន រៀល និងទឹកសុទ្ធ១០០កេស ជូនដោយកម្លាំង កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ។អំណោយនេះត្រូវបានពណ៌នាថា ជាវប្បធម៌ចែក រំលែកក្តី ស្រឡាញ់នៃថ្ងៃ១៤កុម្ភៈ។
ប្រធានគណៈកម្មាធិការស.ស.យ.កខេត្តកំពង់ស្ពឺបានបញ្ជាក់ថានេះជាឆ្នាំទី៩ហើយដែលស.ស.យ.កខេត្តបានប្រារព្ធនូវមូលនិធិថ្ងៃនៃក្តីស្រឡាញ់។ក្នុងនាមស.ស.យ.កបានខិតខំព្យាយាមធ្វើសកម្មភាព ព្រមៗគ្នា ដើម្បីធ្វើយ៉ាងណាផ្លាស់ប្តូរផ្នត់គំនិតយុវជនយើង ពិសេសយុវតីឱ្យ យល់ថាថ្ងៃ១៤កុម្ភៈ ជាថ្ងៃនៃក្តីស្រឡាញ់មិនមែនជាថ្ងៃបុណ្យ សង្សារ នោះទេ ។ទន្ទឹមនេះលោករំពឹងថាយុវជន ទាំងអស់និងយកវប្បធម៌ មួយនេះ ធ្វើជាវប្បធម៌សម្រាប់ចែករំលែកសម្រាប់អ្នក ទាំងអស់ គ្នា។ ពិសេសសម្រាប់ស្នាមញញឹមរបស់យើងទាំងអស់គ្នាផងដែរ ៕
ដោយ៖ម៉ុន សំអាត