ក្រុមហ៊ុនអាមេរិក General Electric ជាក្រុមហ៊ុនដែលមានមូលធនទីផ្សារធំបំផុត ចាប់តាំងពីឆ្នាំ១៩៩៥ (៩៣ ពាន់លានដុល្លារ) ដល់ឆ្នាំ១៩៩៨ (២៦០ ពាន់លានដុល្លារ)
អត្ថបទដោយ៖
AMS OneMinute
ប៉ុន្ដែ ឆ្នាំ១៩៩៩ ក្រុមហ៊ុន Microsoft ចូលក្ដោបទីផ្សារម្ដងជាមួយនឹងមូលធនទីផ្សាររហូតដល់ ៤១៨ពាន់លានដុល្លារ។ យ៉ាងណាមិញ General Electric ដណ្ដើមបានតំណែងកំពូលវិញក្នុងឆ្នាំ២០០១។
ក្រោយមក មានក្រុមហ៊ុនថ្មីៗជាច្រើនទៀត ចាប់ផ្ដើមវាយលុកទីផ្សារ ដោយក្នុងនោះរួមមានក្រុមហ៊ុន ExxonMobil ជាក្រុមហ៊ុនថ្មីដែលមានមូលធនទីផ្សាររហូតដល់ ៤១១ពាន់លានដុល្លារ ក្នុងឆ្នាំ២០១១។ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនមានតម្លៃផុតគេ ជាមួយមូលធនទីផ្សារចុងក្រោយ ២,៦ទ្រីលានដុល្លារ – American Business History Center via Visual Capitalist
#ams1minute