“កិច្ចការងារស្នូលរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ គឺអភិបាលកិច្ច”
អត្ថបទដោយ៖
AMS OneMinute
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ផ្តោតលើការកែទម្រង់ ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វៃឆ្លាត និងស្អាតសំ្អ ហើយកិច្ចការងារអធិការកិច្ច គឺជាអាទិភាពចម្បង ដើម្បីជួយដល់អភិក្រមចំនួន ៤ គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល ក្នុងចំណោមអភិក្រមទាំង ៥ ដែល សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី បានដាក់ចេញ។
សូមបញ្ជាក់ផងដែរថា ចំពោះការប្តូរឈ្មោះមកជាក្រសួងអធិការកិច្ច គឺមានចេតនាបង្ហាញអំពីឆន្ទៈ ក្នុងការកែទម្រង់ស៊ីជម្រៅនូវប្រព័ន្ធរដ្ឋបាល និង សេវាសាធារណៈ នៅកម្ពុជា តាមរយៈការកែទម្រង់ និងកាអភិវឌ្ឍស្ថាប័ន ការលើកកម្ពស់អភិបាលកិច្ច ការធ្វើទំនើបកម្មស្ថាប័ន ការកសាង និងការអភិវឌ្ឍមូលធនមនុស្ស និងការជំរុញអធិការកិច្ច ពិសេស “អធិការកិច្ចបែបឌីជីថល” ដោយអនុវត្តអភិក្រម “វះកាត់” នៅពេលចាំបាច់។
#ams1minute