កម្ពុជាស្នើសហភាពអឺរ៉ុបពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើការងារចុះបញ្ជីដីធ្លីទូទាំងប្រទេស
និងការរៀបចំស្តង់ដារសំណង់នៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ
នាជំនួបពិភាក្សាការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នាថ្ងៃទី១២ កុម្ភៈ ២០២៤ ឯកឧត្តម សាយ សំអាល់ ថ្លែងថាគោលដៅសំខាន់នៃការរៀបចំស្តង់ដារសំណង់នៅកម្ពុជា គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានធម្មជាតិដែលមានស្រាប់នៅកម្ពុជា និងជំរុញការប្រើប្រាស់ផលិតផលសំណង់ក្នុងស្រុក។ ក្រសួងបាននិងកំពុងតាក់តែងច្បាប់ចំនួន ៣ គឺ៖ ច្បាប់ស្តីពីសំណង់ ច្បាប់ភូមិបាល និងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការកាត់បន្ថយវិវាទដីធ្លីទូទាំងប្រទេសបានល្អប្រសើរ។ ឯកឧត្តមត្រៀមលក្ខណៈរួចជាស្រេចដើម្បីផ្តល់ជំនួយឱ្យសមស្របនឹងតម្រូវការក្នុងការសិក្សាស្តង់ដារសំណង់នៅកម្ពុជា។
📷 MLMUPC
#ams1minute