អ៊ុយក្រែនប្រកាសអាសន្នផ្លូវអាកាស ដោយបានព្រមានពីយន្តហោះទម្លាក់គ្រាប់បែក របស់រុស្ស៊ី
អត្ថបទដោយ៖
លន់ សារ៉ាត
នៅថ្ងៃព្រហស្បតិ៍នេះ អ៊ុយក្រែនបានចេញការប្រកាសអាសន្នផ្លូវអាកាស ទូទាំងប្រទេស បន្ទាប់ពីយោធាបានព្រមានថា យន្តហោះទម្លាក់គ្រាប់មួយក្រុម អាចនឹងវាយប្រហារចូលមក ទឹកដីអ៊ុយក្រែន ដោយហោះចេញពីមូលដ្ឋានរបស់រុស្ស៊ី។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយ នៅក្នុងសារ Telegram ថា «ការហោះហើររបស់ យន្តហោះTu-95MS ជាច្រើន ពីអាកាសយានដ្ឋាន Olenya ក្នុង តំបន់ Murmansk សហព័ន្ធរុស្ស៊ី ត្រូវបានកត់សម្គាល់ឃើញ»។
កងទ័ពអាកាសបាននិយាយ នៅក្នុងការប្រកាសក្រោយៗថា មីស៊ីលកំពុង «ឆ្ពោះទៅកាន់ទីក្រុង Kyiv»។
អ៊ុយក្រែនក៏បានរាយការណ៍អំពីការហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលមានអាយុ កាលតាំងពីសម័យសូវៀត នៅដើមខែនេះ និងក្នុងខែមករា។
នៅចុងខែធ្នូ រុស្ស៊ីបានប្រើប្រាស់យន្តហោះដើម្បីធ្វើការវាយប្រហារ នៅទូទាំងទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងរដ្ឋធានី ដែលបានសម្លាប់មនុស្ស ៣៩នាក់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ