សម្តេចធិបតីនាយករដ្ឋមន្រ្តី ៖ កម្ពុជាកំពុងសិក្សាធ្វើទំនើបកម្ម ឌីជីថល ឆ្ពោះ ទៅកាន់ការអភិវឌ្ឍលឿន
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាកំពុង សិក្សា អភិវឌ្ឍន៍ពីប្រព័ន្ធ 4G ទៅប្រព័ន្ធ 5G ដើម្បីធ្វើទំនើបកម្ម ឌីជីថល ឆ្ពោះទៅកាន់ការអភិវឌ្ឍលឿន ។
សូមជម្រាបថា 5G គឺជាប្រព័ន្ធជំនាន់ទី៥ និងជាបណ្តាញប្រព័ន្ធ អ៊ីនធឺណិត ចល័តថ្មី ដែលផ្តល់ល្បឿនលឿន និងការតភ្ជាប់គួរ ឱ្យទុក ចិត្តលើទូរសព្ទស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតជាង ជំនាន់មុនៗ ។ ទិន្នន័យដែលបានបញ្ជូនដោយប្រើ 5G គឺលឿន ជាង 4G ។

ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតកាលព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានលើកបញ្ហានេះមកនិយាយ។ជាមួយនឹងការថ្លែងកោតសរសើរដល់ការរីកចម្រើននៃ វិស័យធនធានមនុស្ស សម្តេចបា នរំលេចបញ្ហាថា បច្ចុប្បន្នការប្រកួត ប្រជែងលើពិភពលោកមានកាន់តែច្រើន ។ដូច្នេះចាំបាច់កម្ពុជាត្រូវយក ចិត្តទុកដាក់ការ អភិវឌ្ឍ ធន ធានមនុស្ស ។
សម្ដេចធិបតីបន្ថែមថា យើងត្រូវគិតមុនគិតឱ្យធំ។ គិតអនាគត ។ជាក់ស្តែង យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់ រាជរដ្ឋាភិបាល បានដាក់ចេញសំរាប់រយៈពេល២៥ឆ្នាំទៅមុខ ដោយផ្តោតលើការ អភិវឌ្ឍធនធានមនុស្ស ដែលនៅតែជាអាទិភាពទី១ ។ សម្តេចក៏បានលើកឡើងពីបច្ចេកវិទ្យាថ្មីៗលើពិភពលោក បានដើរយ៉ាង លឿន ប្រសិនបើយើងមិនប្រឹងទេ គឺគេបត់ទៅមុនហើយ ។

សម្តេចនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យជាតិគ្រប់គ្រង រៀបចំមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថលនេះ ក្លាយទៅជា ថ្នាលបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែមាន ប្រសិទ្ធភាព ស្របតាមបច្ចេកវិទ្យាថ្មីៗ ។
សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងស្ថាប័នរបស់រដ្ឋ ក៏ត្រូវពង្រឹង និងបង្កើនសមត្ថភាពលើការប្រើប្រាស់ឌីជីថល ពោលគឺធ្វើ បដិវត្តន៍ ឧស្សហកម្មឌីជីថល ៕


ដោយ៖វណ្ណលុក