សម្តេចធិបតី ៖ អ្នកដែលលូតលឿន និងជោគជ័យ គឺចេះរៀនពីកំហុស និងចំណុចខ្សោយខ្លួនឯង
ភ្នំពេញ៖ រៀនពីកំហុសខ្លួនឯង ចាប់យល់អំពីចំណុចខ្សោយខ្លួនឯង ហើយ ខិតខំកែសម្រួល ធ្វើការអភិវឌ្ឍបន្តបន្ទាប់ មិនឈប់ នឹងនាំ ទៅ ដល់ ភាពជោគជ័យ ។ នេះជាប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងពិធីសម្ពោធ អគារសាកល វិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រ ជូននិស្សិតកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សម្តេចធិបតីបន្តថា សម្ដេចឱ្យតម្លៃខ្ពស់ទៅលើការស្គាល់ខ្លួន ឯងច្បាស់ លាស់ និងខិតខំរៀនសូត្រពង្រឹងចំណុចខ្សោយ ដោយចាត់ ទុកថា បុគ្គលដែលស្គាល់ខ្លួនឯងស្ថិតនៅកម្រិតណា ហើយធ្វើការអភិវឌ្ឍបន្ត បន្ទាប់មិនឈប់ នឹងនាំទៅដល់ភាពជោគជ័យ ។

សម្តេចបញ្ជាក់ដូច្នេះថា៖ រៀនពីខ្លួនឯងសំខាន់ណាស់ ហេតុអ្វី បាន ជាខ្ញុំនិយាយអញ្ចឹង ?ព្រោះខ្ញុំខ្លួនឯងនៅហ្នឹង ខ្ញុំមានអ្នកធ្វើការ ឱ្យខ្ញុំរាប់រយនាក់គ្រប់វិស័យ ។អ្នកដែលលូតលឿនជោគជ័យ គឺចេះ រៀនពីខ្លួនឯង រៀនពីកំហុសខ្លួនឯង។ ចាប់យល់អំពីចំណុច ខ្សោយ ខ្លួនឯង ហើយខិតខំស្រាវជ្រាវកែសម្រួល ។បើគ្មានឆន្ទៈ គ្មានការ ទទួលស្គាល់ចំណុចខ្សោយខ្លួនឯងទេ គេបង្រៀនទាល់ តែស្លាប់ ក៏មិនចេះដែរ ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការរៀនសូត្រដោយខ្លួនឯង គឺ អាចធ្វើបាននៅគ្រប់កន្លែង គ្រប់ពេលវេលា ជាមួយគ្រូ និងជាមួយ មនុស្សជុំវិញ។ ការចេះដាក់ខ្លួនដោយធ្វើជាមនុស្សល្ងង់ នឹងនាំឱ្យចេះ កាន់តែច្រើន។ បន្ថែមពីនេះ ក៏ត្រូវចេះលើកទឹកចិត្តដល់ខ្លួន ឯងផងដែរ ។
សម្តេចធិបតី ហ៊ុន ម់ាណែត បានរំលឹកថា កន្លងទៅសម្តេចធ្លាប់សាក ល្បងសួរទៅកាន់មនុស្សជុំវិញសម្តេច ក្នុងនោះក៏មានជំនួយ ការ របស់ សម្តេចផងដែរ ។ក្នុងចំណោមនោះ មានអ្នកដឹងអំពីចំណុច ខ្សោយ ខ្លួនឯង ស្ថិតនៅត្រង់ចំណុចណា ?ដែលអ្នកដែល បានដឹង អំពីកម្រិត ខ្លួនឯងនេះ គឺជាអ្នកដែលជោគជ័យ ៕

អត្ថបទ៖វណ្ណ លុក
រូបភាព៖វេង លឹ មហួត,សួង ពិសិដ្ឋ,ង៉ាន ទិត្យ