លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅអោយអាជ្ញាធរសង្កាត់ទាំង៨ ពង្រឹងការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព
(ភ្នំពេញ)៖ ជាថ្មីម្តងទៀតលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារ អំពៅ នៅម៉ោង ២.៣០នាទី រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ច ប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក -លោកស្រីចៅសង្កាត់ លោកមេប៉ុស្តី និង ស្មៀនសង្កាត់ទាំង ៨ ។
នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការដែល ត្រូវអនុវត្ត បន្ត ទី១-ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារ គោល នយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត អោយ ទទួលបានលទ្ធផលល្អ និង ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចមហាបវរ ធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់ បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួត ពិនិត្យ ទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌនិងសង្កាត់ ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា ។
ទី២-ដើម្បីលើកកំពស់សោភ័ណ្ឌភាពមូលដ្ឋានខណ្ឌ កម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ ត្រូវរួមគ្នាខិតខំអនុវត្តអោយមានប្រសិទ្ធភាពក្នុងចុះការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរថែមទៀត ដោយអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ។ ចំនុចមួយទៀតពេលសិស្សចេញពីរៀនអាជ្ញាធរមូលដ្ឋានត្រូវចាត់ចែងកម្លាំងសម្រួលចរាចរនៅតាមសាលារៀនទាំងអស់ដើម្បីកុំអោយកកស្ទះ ក៍ដូចជា សុខសុវត្ថិភាពសិស្ស និងអ្នកដំណើរលើដងផ្លូវ ។ មួយផ្នែកទៀតត្រូវរៀបចំសណ្តាប់ធ្នាប់រថយន្តតាក់ស៊ី ដែល ឈប់ចតចាប់ម៉ូយរត់ប្រសេចប្រសាច នៅលើចិញ្ចើមផ្លូវជាតិលេខ១ចំនុចជិត គល់ស្ពានព្រះមុនីវង្សទៅដល់វត្តនិរោធ ។ សកម្មភាពបែបនេះធ្វើអោយប៉ះពាល់ដល់ សណ្តា ប់ធ្នាប់ សាធារណៈនៅក្នុងមូលដ្ឋាន ។
លោកអភិបាលបានបន្តថា សូមអនុវត្តបន្តតាមកិច្ចសន្យាដែលមានស្រាប់ជា មួយ ម្ចាស់ផ្ទះ ដែលបានធ្វើជាមួយអាជ្ញាធ ជាពិសេសផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពាន ព្រះ មុនីវង្ស ទៅដល់ព្រំប្រទល់ខេត្តកណ្តាល ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅ ដល់ តំបន់ ច្រាំងបាក់ និងតាបណ្តោយផ្លូវជាតិលេខ១ ទៅដល់ព្រំប្រទល់ស្រុកកៀនស្វាយ ។
ទី៣- ត្រូវយកចិត្តទុកដាកក្នុងការបំរើ សេវ៉ាជូនប្រជាពលរដ្ឋ រួមមានសេវ៉ាតម្រូវការ សេវ៉ាសំណូមពរ សេវ៉ាចាំបាច់ ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព ។ ជាពិសេសត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋរស់នៅក្នុងបុរីនិងសំណង់ផ្ទះល្វែង អោយបានហ្មត់ចត់បំផុត ។
ចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលខណ្ឌបានកោតសសើរដល់កងកម្លាំងទាំងអស់របស់គណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់បានសហការគ្នាល្អក្នុងការការពារសន្តិសុខសណ្តាប់ សាធារណៈបានល្អប្រសើរដើម្បីផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ជាពិ សេ ស គណៈបញ្ជាការឯកភាពសង្កាត់ ខណ្ឌ ចាប់ពីពេលនេះតទៅត្រូវអនុវត្ត អោយ បាន ម៉ឺងម៉ាត់បំផុតតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ ៕
ដោយ. សណ្តោស/ប៊ុនធី