រថយន្តក្រុងដំបូងពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប ចាប់ផ្តើម
សៀមរាប៖រដ្ឋបាលខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានដាក់ឱ្យដំណើរការសាកល្បងរថយន្តក្រុង ដំបូង ក្នុង គោលដៅ ពី ក្រុងរុនតាឯកតេជោសែន មកកាន់ក្រុងសៀមរាប ដែលមានចំងាយប្រមាណ៤០គីឡូម៉ែត្រប្រដោយឥតគិតថ្លៃ។

រីឯចំណតឡានក្រុងសាកល្បងនៅក្រុងសៀមរាប ស្ថិតនៅសួន ច្បារ ហាត់ប្រាណប្របមាត់ស្ទឹងសៀមរាប ដោយមានម៉ោង ចេញ ដំណើរ ចំនួន៩ជើងចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច ។ចំណែកចំណត ឡាន នៅក្រុងរុនតាឯកវិញ ស្ថិតនៅផ្សារតំបន់អភិវឌ្ឍន៍ រុនតាឯក នឹងចេញដំណើរ១០ជើងក្នុងមួយថ្ងៃ ចាប់ពីម៉ោង៥ កន្លះព្រឹក ដល់ម៉ោង ៦នាទីល្ងាច។ ដោយឡែកម៉ោង ៩ព្រឹក, ម៉ោង ១១ព្រឹក និងចាប់ពីម៉ោង១រសៀល ដល់ម៉ោង៣រសៀលមិនមានម៉ោង (រថយន្តមិនចេញដំណើរ) សម្រាប់ពលរដ្ឋធ្វើដំណើរទៅមក ក្រុងរុនតាឯកតេជោសែន ទៅក្រុងសៀមរាបឡើយ។

លោក អ៊ឹង សោភ័ណ នាយករងរដ្ឋបាលនៃសាលាខេត្តខេត្ត សៀមរាប បានឱ្យដឹងថា ការដាក់ដំណើរការសេវា រថយន្តក្រុងដឹកអ្នក ដំណើរ ទៅមករវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែននេះ បន្ទាប់ ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹក នាំ ដោយសម្តេចតេជោហ៊ុន សែន និងបន្តដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចធិបតី បានសម្រេចផ្តល់រថយន្តក្រុងចំនួន១០គ្រឿង ក្នុងការសម្រួលដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋពីក្រុងទាំងពីរនេះ ដោយឥតគិតថ្លៃ ដើម្បីជាការសម្រួលនូវការលំបាករបស់ពួកគាត់ដែលត្រូវធ្វើដំណើរទៅមកប្រកបរបរកិច្ចការងារប្រចាំថ្ងៃ។

លោកបន្តថា ការផ្តល់ជូននេះមិនត្រឹមជាការផ្តល់ជូនប្រជា ពលរដ្ឋនៅ ក្រុង រុនតាឯកប៉ុណ្ណោះទេ តែ ក៏សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមាន បំណងធ្វើដំណើរតាមខ្សែរត់ ដែលរដ្ឋបាលខេត្តបានកំណត់ក៏ទទួល បានការធ្វើដំណើរដោយឥតគិតថ្លៃផងដែរ ដោយ រដ្ឋបាល ខេត្តបានរៀប ចំចំណតចំនួន១១ផ្សេងទៀតនៅតាមផ្លូវនៃខ្សែរត់ ។
លោកបន្តដោយវាយតម្លៃថា ប៉ុន្តែនៅថ្ងៃចាប់ផ្តើមនេះ យើងសង្កេត ឃើញ ថា ប្រជាពលរដ្ឋហាក់មិនទាន់មកទទួលសេវាកម្ម នេះ នៅឡើយ តែទោះយ៉ាងនេះក្តី នៅឯក្រុងរុនតាឯក មានប្រជាពលរដ្ឋច្រើន បានមកសាកសួរអំពីព័ត៌មាននានា ដើម្បីពួកគាត់បានរៀប ចំខ្លួន ក្នុងការទទួលយកសេវាកម្មនេះ។

យោងតាមការកត់ត្រាដោយរដ្ឋបាលខេត្តទេសចរណ៍មួយនេះគិតត្រឹមម៉ោង ១២ថ្ងៃត្រង់ថ្ងៃដដែល ប្រជាពលរដ្ឋបានចូលរួមប្រើប្រាស់ រថយន្ត ក្រុងដឹកជញ្ជូនសាធារណៈ ពេលព្រឹកក្នុងថ្ងៃដំបូងនេះសរុបបានចំនួន ៣៨នាក់ (ស្រី ២ នាក់)។ ក្នុងនោះ រថយន្ត ៥គ្រឿងចេញ ពីរុនតាឯកមក ក្រុងសៀមរាប សរុបចំនួន ១១នាក់ និងរថយន្ត ៥គ្រឿងចេញពីក្រុង សៀមរាបទៅរុនតាឯក សរុបចំនួន ២៧នាក់ (ស្រី ២នាក់)។
លោក នាង សុភី រស់នៅភូមិពោធិបុស្ស សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប បានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងអំពីការផ្តល់ជូន រថយន្តជិះទៅកាន់ក្រុងរុនតាឯកតេជោសែនរបស់រដ្ឋបាលខេត្តសៀមរាបនេះ រូបលោកមានអារម្មណ៍ចង់សាកល្បងជាមួយការធ្វើ ដំណើរ នេះ ដើម្បីទៅមើលការអភិវឌ្ឍនៅរុនតាឯក ហើយលោកក៏បាន សំណូមពរ ដល់ពលរដ្ឋដទៃទៀត គួរងាកមកប្រើសេវារថយន្ត ក្រុងដឹក អ្នកដំណើរ របស់រដ្ឋបាលខេត្តសៀមរាបនេះ ព្រោះវាផ្តល់នូវផល ចំណេញ ច្រើន៕
អត្ថបទនិងរូបភាព៖ ស៊ាន សុផាត
