ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀន ចំនួន ៤៤១ នាក់ សម្រាប់បង្រៀននៅអនុវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា
(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា ក្នុងក្របខណ្ឌជ្រើសរើស ឆ្នាំ២០២៣ គណៈកម្មការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ ចំនួន ៤៤១ នាក់ ក្នុងនោះ៖
- តាមប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ+១ ជំនាន់ទី១ ចំនួន ១០៩នាក់
- តាមប្រព័ន្ធបណ្តុះបណ្តាល ១២+៤ ជំនាន់ទី៤ ចំនួន ៨៩នាក់
- តាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ជំនាន់ទី៣២ ចំនួន ២៤៣នាក់
ការបណ្តុះបណ្តាលមានរយៈពេល១ឆ្នាំ ៤ឆ្នាំ និង២ឆ្នាំ ដោយចាប់ផ្តើមនៅដើមឆ្នាំ២០២៤ នៅតាមវិទ្យាស្ថាន គរុកោសល្យ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹងនេះ។
កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង៖ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ ជាកំហិត
២. ការដាក់ពាក្យប្រឡងប្រជែងតាមរយៈប្រព័ន្ធអនឡាញ៖
- បេក្ខជនអាចស្តេន QR Code ឬ ចូលទៅកាន់គេហទំព័រ https://lms.era.gov.kh/qrlink/3c
ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្តេនបញ្ចូលឯកសារ – ក្នុងករណីចាំបាច់បេក្ខជនអាចទាក់ទងជាមួយមន្ទីរមុខងារសាធារណៈ ឬមន្ទីរអប់រំ យុវជន និងកីឡា ៕
ដោយ ៖ ង៉ាន់ ទិត្យ



