សម្តេចធិបតី និងលោកជំទាវ ត្រៀមបំពេញទស្សនកិច្ចនៅអូស្ត្រាលី (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ត្រៀមនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចក្នុងប្រទេសអូស្ត្រាលី រយៈពេល ៤ថ្ងៃ នាដើមខែមីនាខាងមុខនេះ។

មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី២ ដល់ ៦មីនា សម្តេចធិបតីនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន និងមានគម្រោងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ សហគមន៍ខ្មែរ រស់នៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសនូវ៉ែលហ្សេឡង់ផងទៀត។

ads banner