ប្រាក់រង្វាន់សម្តេចតេជោ ៣៤ម៉ឺន ប្រគល់ជូនកីឡាករជនពិការ (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៣៤ម៉ឺនដុល្លារដល់គ្រូបង្វឹក, គ្រូជំនួយ និងអត្តពលិក នៃជ័យលាភីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ត្រូវបានធ្វើក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ២០២២។ ក្នុងការប្រកួតនាពេលនោះ ក្រុមកីឡាជនពិការកម្ពុជា ដណ្ដើមបានមេដាយសរុប ២៨គ្រឿង រួមមានមាស ៧គ្រឿង, ប្រាក់ ១០គ្រឿង និងសំរឹទ្ធ ១១គ្រឿង ដែលនាំឱ្យកម្ពុជា បានស្ថិតក្នុងលំដាប់លេខរៀងទី៧ ក្នុងចំណោម ១១ប្រទេស។

ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៣៤ម៉ឺនដុល្លារនោះ ត្រូវបានប្រគល់ឱ្យកីឡាករ តាមរយៈសម្តេចពិជ័យសេនា ទៀ បាញ់ នាព្រឹកថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួងការពារជាតិ។

ads banner