គ្រួសារកុមារស្លាប់ក្នុងរថយន្តដឹកសិស្សបដិសេធសំណង (Video Inside)

ការព្យាយាមចង់សម្រុះសម្រួលផ្តល់សំណងប្រាក់ដល់កុមារាអាយុ ៤ឆ្នាំ ដែលបានស្លាប់នៅក្នុងរថយន្តដឹកសិស្សសាលា នៅក្នុងខេត្តកំពង់ធំនោះ មិនទទួលបានការយល់ព្រមពីគ្រួសារកុមាររងគ្រោះឡើយ។

កុមារាអាយុ ៤ឆ្នាំ យ៉ុម រ៉ៃយ៉ា នៃសិស្សមតេយ្យសាលាឯកជន «អន្តរជាតិកុលបុត្របញ្ញា» បានស្លាប់នៅក្នុងរថយន្តដឹកសិស្ស ក្នុងហេតុការណ៍មួយ កុមារនោះបានជាប់ក្នុងរថយន្តរយៈពេលប្រមាណជាង ៤ម៉ោងកាលពីថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៤។ ស្ត្រីជាម្ចាស់រថយន្តឈ្មោះ ឡុង ស៊ីណែត ដែលជាអ្នកបើកបរបានគេចរត់គេចខ្លួន។

ឳពុករបស់កុមារឈ្មោះ អួច យ៉េត បានថ្លែងថាខាងភាគីម្ចាស់រថយន្តកាលពីថ្ងៃទី១០កុម្ភៈ បានចាត់តំណាងចង់សុំបញ្ចប់ការប្តឹងផ្តល់នោះ ដោយការសងសំណង ៩ពាន់ដុល្លារ ប៉ុន្តែក្រុមគ្រួសាររបស់កុមារមិនយល់ព្រមឡើយ។

ស្នងការរងនគរបាលខេត្តកំពង់ធំ លោក ញ៉ែម ឈុនលី បានថ្លែងថា សមត្ថកិច្ចកំពុងតែបន្តនីតិវិធីស្នើសុំដីកា ដើម្បីតាមចាប់ខ្លួនជនសង្ស័យក្នុងករណីនោះ។

ads banner