ខេត្តឧត្តរមានជ័យចាប់ខ្លួនជនសង្ស័យដើរជ្រើសរើសទ័ពខុសច្បាប់ (Video Inside)
អត្ថបទដោយ៖
Apsara Net
បុរសម្នាក់ដែលបន្លំខ្លួនជាមន្ត្រីយោធាដើរជ្រើសរើសមនុស្សចូលបំរើកងទ័ពខុសច្បាប់ ត្រូវបានចាប់ខ្លួននៅក្នុងខេត្តឧត្តរមានជ័យ។
ជនសង្ស័យអាយុ ៤៧ឆ្នាំឈ្មោះ យ័ន្ត ដារ៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤កុម្ភៈ យោងតាមដីការរបស់អយ្យការអមតុលាការយោធាពាក់ព័ន្ធ នឹងករណីដើរជ្រើសរើសមនុស្ស ដើម្បីចូលបម្រើកងទ័ពដោយខុសច្បាប់ និងគំរាមកំហែងលើទ្រព្យសម្បត្តិពលរដ្ឋ។
ជនសង្ស័យឈ្មោះ យ័ន្ត ដារ៉ា នោះ ត្រូវគេបញ្ជាក់ថា ជាភ្នាក់ងារសន្តិសុខមួយ ប៉ុន្តែមិនបានបញ្ជាក់ថា ធ្វើការនៅកន្លែងណាមួយឡើយ។
យោងតាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក លី ដារិទ្ធ ជនសង្ស័យរូបនេះ កំពុងឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ មុននឹងបញ្ជូនកាត់ទោសនៅតុលាការ។