រដ្ឋមន្ត្រីកាបរទេស បំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ជូនទូតគុយបា ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងកាបរទេស នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ជូនលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ដើម្បីជាការថ្លែងអំណរគុណ និងទទួលស្គាល់ចំពោះការរួមចំណែកដ៏សកម្មរបស់លោកជំទាវ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា ក្នុងអាណត្តិរបស់លោកជំទាវ។

ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវសេចក្ដីថ្លែងអំណរគុណ និងបានគូសបញ្ជាក់អំពីសម្ទុះនៃការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរផងដែរ ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងគុយបាលើវិស័យផ្សេងៗ រួមទាំង វិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម ការវិនិយោគ និងកីឡា ៕
ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner