បណ្ឌិត យង់ ពៅ ៖ សង្គមស៊ីវិលនៅកម្ពុជាមួយចំនួន មិនគួរយកកម្មករ ផ្សាភ្ជាប់ជាមួយរឿងនយោបាយនោះទេ

ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អ្នកវិភាគ និងសង្គមស៊ីវិលមួយចំនួន នៅកម្ពុជាមិនគួរផ្សាភ្ជាប់រឿងកម្មករ ជាមួយនិងរបៀបវារៈនយោបាយនោះទេ ពីព្រោះវាធ្វើឱ្យប៉ះពាល់ទៅដល់និរន្តរភាពការងាររបស់ពលករ និងផលប្រយោជន៍រួមរបស់សង្គមជាតិ ។

ការលើកឡើងបែបនេះបន្ទាប់ពីអ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ បានមើលឃើញថា អ្នកវិភាគ សង្គមស៊ីវិល និងសហជីពមួយចំនួននៅតែយករឿងការកាត់ផ្តាច់ការអនុគ្រោះពន្ធ Everything But Arm (EBA) ពីសំណាក់សហភាពអ៊ឺរ៉ុបចំនួន ២០%នាពេលកន្លងទៅ ថាប៉ះពាល់ទៅដល់ការងាររបស់កម្មករនិយោជិត និងការបិទរោងចក្រឧស្សាហកម្មនានានៅក្នុងប្រទេសកម្ពុជា ។

លោកបណ្ឌិតបានគូសបញ្ជាក់បន្តថា បើទោះបីមានការកាត់ផ្តាច់ការអនុគ្រោះពន្ធ ប៉ុន្តែការបញ្ជាទិញទំនិញខាងវិស័យកាត់ដេរនៅតែរក្សាស្ថានភាពល្អ ត្បិតស្ថានភាពនយោបាយនៅលើពិភពលោកគ្មានស្ថេរភាព និងបង្កផលប៉ះពាល់ការនាំចេញ។ ការអនុគ្រោះពន្ធ Everything But Arm (EBA វានឹងកាត់ផ្តាច់ទាំងស្រុង នៅពេលប្រទេសកម្ពុជាលោតផុតពីប្រទេសក្រីក្រ ដូច្នេះកម្ពុជាត្រូវមានភាពក្លាហានក្នុងការប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសផ្សេងៗទៀត ដោយមិនរង់ចាំការផ្តល់ការដកដង្ហើមពីសំណាក់ភាគីណាមួយនោះទេ។

អ្នកជំនាញរូបនេះថា៖«បុគ្គលមួយចំនួននៅតែលើកឡើងបញ្ហានេះ ដែលវាជាសារនយោបាយ! ចឹងពាក់ព័ន្ធនឹងរឿងនយោបាយរបស់សង្គមស៊ីវិលមួយចំនួនដែលគាត់ទទួលបានកញ្ចប់ថវិកាពីបណ្តាសហគមន៍ និងប្រទេសមួយចំនួន ចឹងគាត់ត្រូវតែលើកសារនយោបាយណាមួយដែលត្រូវទៅនឹងម្ចាស់មូលនិធិនោះផងដែរ ដូច្នេះវាប៉ះពាល់ទៅដល់ឆ្នាំងបាយរួម»។

អ្នកជំនាញរូបនេះអំពាវនាវឱ្យបុគ្គលដែលជាសង្គមស៊ីវិលមួយចំនួនសូមគិតគូរទៅដល់ផលប្រយោជន៍រួម ត្រូវគិតគូរនៅពេលធ្វើសកម្មភាពរបស់ខ្លួន ពីព្រោះវាអាចធ្វើឱ្យប៉ះពាល់ទៅដល់សង្គមជាតិ។ គ្រប់ភាគីទាំងអស់ត្រូវតែគិតអំពីស្ថេរភាពនយោបាយ សង្គម ដើម្បីឱ្យខ្លួនឯងមានលទ្ធភាពក្នុងការបន្តនិរន្តភាពសេដ្ឋកិច្ចទៅមុខ ដោយពុំមានបញ្ហាក្តីក្តាំងបែបនេះមកបង្អាក់ដំណើររបស់កម្ពុជា៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner