សម្តេចធិបតីដាស់តឿនពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ (Video Inside)

សម្តេចធិបតីបានដាស់តឿនពលរដ្ឋខ្លះ ដែលមានគំនិតអវិជ្ជមាន ចំពោះការពួនស្ទាក់ចាប់ របស់សមត្ថកិច្ចរបស់នគរបាល ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍បានបង្កការស្លាប់ និងរបួសជាច្រើនពាន់នាក់ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ។

ក្រសួងមានសមត្ថកិច្ចបានដាក់ចេញនូវមធ្យោបាយនានា ដើម្បីឱ្យវិធីកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវនេះ ស្របតាមការដាក់ទិសរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ប៉ុន្តែពលរដ្ឋមួយចំនួន ត្រូវគេឃើញបានបង្ហាញទស្សនៈអវិជ្ជមានរបស់ខ្លួនទៅវិញ នៅពេលដែលនគរបាលបានធ្វើការពួនស្ទាក់តាមចាប់អ្នកប្រព្រឹត្តខុសច្បាប់ទាំងឡាយនោះ។

សម្តេចធិបតី បានថ្លែងកោតសរសើរការរួមចំណែករបស់សមត្ថកិច្ច ក្នុងការជួយពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងបានលើកឡើងបង្ហាញពីបទពិសោធន៍នានា ដែលធ្លាប់កើតមាននៅខាងក្រៅប្រទេស។

សម្តេចធិបតី បានអំពាវនាវដល់ពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ដោយមិនត្រូវបើកបរក្នុងភាពស្រវឹង និងមិនត្រូវបើកបរក្នុងល្បឿនលឿនខុសច្បាប់ឡើយ។ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ មានមនុស្សស្លាប់ ១ពាន់ ៥៩០នាក់ និងអ្នករងរបួសមាន ចំនួន ៤ពាន់ ៥១៥នាក់។ ក្នុងចំណោមមនុស្សរងគ្រោះថ្នាក់ទាំងនោះ គ្រោះថ្នាក់ខ្លះត្រូវគេរាយការណ៍ថា គឺបណ្តាលមកពីករណីបើកបរក្នុងពេលស្រវឹង។

ads banner