បុរសម្នាក់បង្រៀនយុវជនខ្មែរឱ្យចេះជំនាញចារសាស្ត្រាស្លឹករឹតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ភ្នំពេញ៖ បុរសអតីតអ្នកបួសម្នាក់ ដែលជាអ្នកចេះចងចាំក្នុងការចារគម្ពីរសាស្រ្តា ស្លឹករឹត បាន ធ្វើការបង្ហាត់បង្រៀនដល់យុវជនខ្មែរជំនាន់ក្រោយដើម្បីចេះជំនាញ មួយ នេះដើម្បីក្នុងបំណងរក្សាវប្បធម៌និងសិល្បៈរបស់ដូនតាបុរាណខ្មែរឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅថ្ងៃខាងមុខ។

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានបង្ហោះតាមរយៈបណ្តាញសង្គមឱ្យដឹងទាក់ទិន ក្នុងរឿងនេះថា លោក ព្រាន ជ្រូក រស់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀម រាប គឺជាបានចេះស្ទាត់ជំនាញក្នុងការគម្ពីរសាស្រ្តាស្លឹករឹត។គាត់បានយកទីតាំងផ្ទះ របស់ គាត់ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរជំនាន់ក្រោយឱ្យបន្តវេន។

លោក ព្រាន ជ្រូក អាយុ ២៧ឆ្នាំ ឱ្យដឹងថា លោកបានចេះជំនាញចារសាស្ត្រាស្លឹករឹត ក្នុងពេលដែលរូបលោកបានបួស និងរៀននៅវត្ត «នាមរូប» ក្នុងស្រុកពួក។ បច្ចុប្បន្ន លោកកំពុងប្រឹងប្រែងបង្ហាត់បង្រៀនចារសាស្ត្រាស្លឹករឹតដល់យុវជន យុវតី នៅក្នុងភូមិ ដោយឥតគិតថ្លៃ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ និងស្គាល់ពីតម្លៃ របស់ សាស្ត្រា ដែលបុព្វបុរសខ្មែរបានប្រើប្រាស់ ចារជាគម្ពីរ ប្រវត្តិសាស្ត្រ និងក្បួនច្បាប់ ផ្សេងៗ ជាច្រើនជាយូរលង់មកហើយ។ ការខិតខំបង្រៀនជំនាញចារសាស្ត្រាស្លឹករឹត ដល់ យុវជនខ្មែរជំនាញក្រោយឱ្យមានចំណេះបន្ត ដោយសារតែបច្ចុប្បន្ន ជំនាញ ចារសាស្ត្រាស្លឹករឹតបានបាត់បង់ទៅៗស្ទើរតែទាំងស្រុងនៅក្នុងសង្គមខ្មែរសម័យថ្មី។

ទាក់ទិនក្នុងរឿងនេះដែរ លោក ព្រាន ជ្រូក និយាយថា”ជំនាញចារសាស្ត្រាស្លឹករឹតនេះ គឺត្រូវមានចិត្តអត់ធ្មត់ ធ្វើអារម្មណ៍យើងឱ្យនឹង ស្រលាញ់និង ផ្តោតការយកចិត្ត ទុក ដាក់ ខ្លាំង” ។

លោកបានប្រាប់បន្ថែមថាសម្រាប់អ្នកដែលចង់សិក្សារៀនសូត្រ ពីជំនាញចារសាស្ត្រា ស្លឹក រឹតទាល់តែមានចិត្តស្រលាញ់ ចង់ចេះ ចង់ដឹងច្បាស់លាស់ទើបអាចធ្វើបាន។ បច្ចុប្បន្ននេះមានយុវតីនិងយុវជនចំនួន៥ ទៅ៦នាក់ប៉ុណ្ណោះ ដែលចាប់អារម្មណ៍ និង ជំនាញចារសាស្ត្រាស្លឹករឹតនេះនៅក្នុងចំណោមយុវជនជាច្រើន។ នៅក្នុងភូមិត្នោតជ្រុំ ក៏មានអ្នកចេះចារសាស្ត្រាស្លឹករឹត២ទៅ៣នាក់ដែរ ហើយសុទ្ធតែអ្នកធ្លាប់ បួសរៀន នៅវត្តដូចគ្នា៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner