រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើក ទី៩

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នឹងអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នៅរសៀល ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សូម ជម្រាបថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងផ្សព្វផ្សាយ ផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ កាលពីព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ រួមមាន៖ ការងារផ្សព្វផ្សាយ អប់រំ បានធ្វើសកម្មភាពប្រកបដោយវិធីសាស្ត្រជាក់ស្តែងតាមមធ្យោបាយសមស្រប ហើយគ្របដណ្តប់លើអ្នកដែលបានទទួលនូវសារអប់រំពីបញ្ហាគ្រឿងញៀនមានចំនួន ១៥.៧៩៨.៩១៤ អង្គ/ ពីនាក់ ធៀបឆ្នាំ២០២២ ច្រើនជាង ៤៨៤.៣៣៣ អង្គ/នាក់។ ការងារព្យាបាល ស្តានីតិសម្បទា និងសមាហរណកម្ម ដោយបានគ្រប់គ្រង អ្នកប្រើ ប្រាស់ និងអ្នកញៀនគ្រឿងញៀនចំនួន២៣.០៤៦នាក់ ធៀបនឹងឆ្នាំ២០២២ មាន ចំនួន ច្រើនជាង ៨៣៣ នាក់។

ការអនុវត្តវិធានការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់លើកទី៨ ដោយបង្រ្កាបបទល្មើសគ្រឿងញៀនសរុបចំនួន ៨.០៦៣ ករណី កើន លើស ២៦,១៨%។ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០.០០២ នាក់ កើន លើស ៣៣,៣៣% , គ្រឿងញៀនចាប់យកបានចំនួន ២តោន ៩៨៨គ.ក្រ គឺប្រ មាណតែ ១ភាគ៥ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២ ។ សារធាតុគីមីផ្សំ រឹបអូសបាន ១តោន ៤៦៩គ.ក្រ តិចជាងប្រមាណជាង៤០០ដង បើធៀបនឹងឆ្នាំ២០២២ រួមទាំង មធ្យោបាយ សម្ភារៈ និងឧបករណ៍ កែច្នៃផលិតគ្រឿងញៀន ដែលបានចាប់ យកក្នុង ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានបញ្ជូនទៅសាលាដំបូងរាជធានី ខេត្ត ជាច្រើន ផងដែរ ។

ក្នុងនោះក៏បានអនុញ្ញាតឱ្យនាំចូលនូវសារធាតុញៀន និង សារធាតុគីមីផ្សំ ដែលកំណត់ក្នុងតារាងឧបសម្ព័ន្ធនៃច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿង ញៀន សរុបចំនួន ១៣១.៧៥៨ តោន ១៣៥ គ.ក្រ,បានដុតកម្ទេច និង បន្សាបនូវ គ្រឿងញៀន និងសារធាតុពាក់ព័ន្ធសរុបចំនួន ៣៤៧ តោន ៣៣៨ គីឡូក្រាម ៩៤០,០៧ ក្រាម និង ១.២០៧ គ្រាប់, បានសហការសម្របសម្រួលអនុវត្តយន្ត ការ នៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ជាមួយប្រទេសជាប់ព្រំដែន ប្រទេសក្នុងអនុតំបន់ តំបន់ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ នានា ក៏ដូចជាបានបង្កើនសកម្មភាពក្នុងន័យបន្តពង្រឹងកិច្ច សហប្រតិបត្តិការ ត្រួត ពិនិត្យ គ្រឿងញៀន ទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ និងទាំងជាមួយប្រទេស ជាប់ព្រំដែន។

គ្រប់យន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុវត្តយ៉ាងសកម្មតាមផែនការជាតិ ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨ គោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព បទបញ្ជា និងសារាចរ ណែនាំ ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកបដោយការ ប្តេជ្ញា ចិត្តខ្ពស់ និងមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋានសង្គម បង្កើតបាន ជាចលនាជាតិយ៉ាងផុលផុសក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបាននូវ លទ្ធផល គួរ ឱ្យកត់សម្គាល់។ ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានសង្គម ពិសេស ការទប់ស្កាត់ និងប្រង្កាបសកម្មភាពលួចលាក់កែច្នៃផលិតគ្រឿងញៀន ការរក្សាទុក ជួញដូរ ដឹកជញ្ជូនគ្រឿងញៀនក្នុងគោលបំណងនាំគ្រឿងញៀនចេញ តាមច្រកសមុទ្រ ទៅកាន់ប្រទេសទី៣ និងការទទួលបានជោគជ័យក្នុងការដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃអង្គការ FATF ក្នុងការប្រឆាំងករណីសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងបទ ល្មើសគ្រឿង ញៀន។

ទិសដៅការងារជាអាទិភាពមួយចំនួនសម្រាប់ឆ្នាំ២០២៤ រួមមាន៖ បន្តលើកកម្ពស់ ការ យល់ ដឹងអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនលើគោលដៅជាក់ លាក់ រួមមាន៖ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្មេងអាណាថា យុវជនគ្មានការងារធ្វើ ក្រុមពលករចល័ត ក្រុមពលករ ចំណាកស្រុក កម្មករតាមរោងចក្រសហគ្រាស កម្មករនៅតាមការដ្ឋាន សិប្បកម្ម ឧស្សាហកម្ម និងសំណង់ អ្នកបើកបររថយន្តដឹកជញ្ជូនអ្នកដំណើរ រថយន្តដឹក ជញ្ជូនកម្មករ និងរថយន្តដឹកទំនិញ អ្នកគ្រប់គ្រង-អ្នកបម្រើសេវាទេសចរណ៍ និស្សិត សិស្សនុសិស្ស មាតាបិតា អាណាព្យាបាល។ បន្តការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រង និងតាមដានទិន្នន័យអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន តាមបែបវិទ្យាសាស្រ្ត។

បន្តពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់លើការស្រាវជ្រាវ ស៊ើប អង្កេត រកមេក្លោង ដើម្បីកាត់ផ្តាច់ខ្សែរយៈ និងបំផ្លាញអង្គការចាត់តាំង ឧក្រិដ្ឋជន គ្រឿងញៀន ទាំងនៅក្នុងប្រទេស តំបន់ និងអនុតំបន់ ដោយសហការដៃគូអន្តរជាតិ ពាក់ព័ន្ធ ពិសេសជាមួយប្រទេសជាប់ព្រំដែន ដើម្បីទប់ស្កាត់និងបង្ក្រាបឱ្យបានទាន់ ពេលវេលានូវមុខសញ្ញា ដឹកជញ្ជូនគ្រឿងញៀន តាមផ្លូវគោក ផ្លូវទឹក លំហសមុទ្រ កំពង់ផែ និងបញ្ញើប្រៃសណីយ៍ ដោយត្រូវបំពាក់បន្ថែមឧបករណ៍ សម្ភារបច្ចេកទេស ម៉ាស៊ីនស្កែន សុនខហិតក្លិនជាដើម។ បន្តពង្រឹងសមត្ថភាព ឆន្ទៈ គុណធម៌ស្មោះត្រង់ នឹងវិជ្ជាជីវៈ តាមទិសស្លោកជាតិ បីកុំ-មួយរាយការណ៍ (១-កុំពាក់ព័ន្ធ ២-កុំអន្តរាគមន៍ ៣-កុំលើកលែង និង១រាយការណ៍ពីគ្រប់បទល្មើសគ្រឿងញៀន)។

មន្រ្តីអនុវត្តច្បាប់ បន្តគោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់បំផុតនូវអភិក្រមទាំង៥របស់រាជរដ្ឋាភិបាល “ ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ”។ បន្តជម្រុញក្រសួង ស្ថាប័ន្ធមាន សមត្ថកិច្ច ណែនាំដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលប្រើប្រាស់សារធាតុគីមីផ្សំ ត្រូវរៀបចំឱ្យមានអ្នកជំនាញគីមីទទួលខុសត្រូវច្បាស់លាស់ក្នុងការគ្រប់គ្រង និងប្រើ ប្រាស់ សារធាតុគីមីផ្សំសម្រាប់ផលិតកម្មរបស់ខ្លួន មានវិធានការច្បាស់លាស់ ក្នុងការ គ្រប់គ្រង និងត្រួតពិនិត្យសារធាតុគីមីផ្សំ ដែលអាចផលិតជាគ្រឿងញៀនបាន ទាំង លើសកម្មភាពប្រើប្រាស់ ការរក្សាទុក ការជួញដូរ និងការធ្វើសន្និធិ។ បន្តសហការ ត្រួតពិនិត្យឃ្លាំង ឬចង្វាក់ផលិតកម្មផ្សេងៗ ដើម្បីធ្វើបច្ចុប្បន្នភាព និងតាមដានឱ្យ បានដិតដល់ដោយស្មារតីទទួលខុសត្រូវ ជៀសវាងកុំឱ្យឧក្រិដ្ឋជន ឆ្លៀតប្រើប្រាស់ ទីតាំង ទាំងនោះ លួចលាក់កែច្នៃផលិត គ្រឿងញៀន។

បន្តការងាររៀបចំសេចក្តីព្រាង ផែនការជាតិ ស្តីពីការត្រួតពិនិត្យគ្រឿងញៀនសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ជំរុញការចូលរួមពីប្រជាពលរដ្ឋឱ្យបានសស្រាក់ស្រាំ នៅក្នុងប្រព័ន្ធ hotline របស់អ.ជ.ប.គ.ញ។ ជំរុញអនុវត្តគោលការណ៍ណែនាំសម្រាប់ការងារ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀនរបស់អ.ជ.ប.គ.ញ និងបន្តអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី៩ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner