សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាមិនអនុញ្ញាតឱ្យមានការដាំកញ្ឆា នៅកម្ពុជានោះទេ

(ភ្នំពេញ)៖ ដរាបណា ហ៊ុន ម៉ាណែត នៅជានាយករដ្ឋមន្រ្ដី ខ្ញុំនឹងមិនអនុញ្ញាតឲ្យមាន ការដាំកញ្ឆា នៅកម្ពុជានោះទេ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើក ទិស ដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗជាថ្មីម្ដងទៀតថា ដរាបណា ហ៊ុន ម៉ាណែត នៅជានាយករដ្ឋមន្រ្ដី ខ្ញុំនឹងមិនអនុញ្ញាតឱ្យមានការដាំកញ្ឆា នៅកម្ពុជា នោះទេ ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់វិនិយោគិនបរទេសទាំងឡាយណា ដែល មានបំណងចង់មកវិនិយោគដាំកញ្ឆានៅកម្ពុជា កុំចាំបាច់ចំណាយពេលធ្វើដំណើរ មក កម្ពុជាអី សម្តេចមិនអនុញ្ញាតឱ្យនោះឡើយ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner