សម្តេចតេជោ ហ៊ុន សែន គាំទ្រអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈ
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅលា្ងចថ្ងៃទី២០ ខែកុម្ភៈនេះថា បន្ទាប់ពីបានឃើញអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈរួចមក ខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់អនាគតសមាគមមួយនេះ។ កន្លងមកក៏ដូចជាបច្ចុប្បន្ន ខ្ញុំក៏បានរួមចំណែកជួយដល់សិល្បករសិល្បការីនីដែលជួបការលំបាកតាមរយៈសមាគមផង និងតាមបុគ្គលផង ខ្ញុំគិតថាបញ្ហាថវិកាទ្រទ្រង់សមាគមដើម្បីជួយដោះស្រាយការលំបាករបស់សមាគមនៅតែជាបញ្ហាប្រឈមធំ។ ដូចនេះ ប្រសិនបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគម យើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ខ្ញុំមិនជ្រៀតជ្រែកលើការបោះឆ្នោតរើសប្រធានសមាគមទេ តែដោយសារយើងត្រូវការសិល្បៈដែលមានការសាមគ្គីភាព និងរីកចម្រើនទៅមុខ ទើបខ្ញុំផ្តល់ការគាំទ្របែបនេះ៕