សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួនដើម្បីជំរុញ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្តលើការងារប្រយុទ្ធប្រឆាំង គ្រឿង ញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ៖ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និង លើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿង ញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវ អនុសាសន៍ សំខាន់ៗចំនួ ៨ចំណុច ដើម្បីជំរុញឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធ យកទៅអនុវត្តលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់។
អនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងប្រាំបីចំណុចនេះ ក្នុងនោះមាន៖
ទី១៖ សម្តេចសូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចាត់ទុក បញ្ហា គ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមទាំងអស់គ្នាស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងសហថាមពល ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំង សំដៅឈានដល់ការលុបបំបាត់ពីកម្ពុជា។ ក្នុងន័យ នេះគ្រប់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ក្រុមហ៊ុន ឯកជន, រោងចក្រ-សហគ្រាស និងសមាជិកគ្រួសារត្រូវធ្វើការអប់រំ, ក្រើន រំលឹកពីផល ប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ព្រម ទាំងមានវិធានការម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត ចំពោះការប្រើប្រាស់គ្រឿងញៀន។ ត្រូវនិយាយថា “ទេ” ដាច់ខាតចំពោះគ្រឿង ញៀន ។
ទី២៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវរៀបចំចងក្រង ខ្លឹមសារ អប់រំ អំពីផលប៉ះពាល់នៃគ្រឿងញៀន និងធ្វើការ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង តាមគ្រប់មធ្យោបាយ ដល់ប្រជាជនឱ្យ បានទូលំទូលាយ។ ជាមួយគ្នានេះ, សម្តេចសូមឱ្យ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ជាពិសេសក្រសួងព័ត៌មាន, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងធម្មការ និងសាសនា និង ក្រសួងទេសចរណ៍ ត្រូវចូលរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន លើការងារដ៏សំខាន់នេះ ដើម្បីបញ្ជ្រាបការ យល់ដឹងអំពីបញ្ហាគ្រឿងញៀន និងផ្សព្វផ្សាយទូលំទូលាយ ទាំង នៅតាមសាលារៀន វត្តអារាម សិល្បៈកម្សាន្ត កីឡា និងវេទិកានានា។
ទី៣៖ អាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែន ជាពិសេសក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវ ពង្រឹងការទប់ស្កាត់ និង បង្ក្រាបករណីនាំចូលគ្រឿងញៀនតាមព្រំដែន (ផ្លូវគោក, ទឹក, អាកាស និងបញ្ញើប្រៃសណីយ៍) ជា ពិសេស មកពីតំបន់ ត្រីកោណមាស។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការ ជាមួយ ដៃគូអន្តរជាតិ ក្នុងការផ្លាស់ ប្តូរព័ត៌មានអំពីចរាចរគ្រឿងញៀន ឆ្លងដែនខុសច្បាប់, ពង្រឹងយន្តការការិយាល័យទំនាក់ទំនងព្រំដែន BLO ជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់រំហូរ គ្រឿង ញៀន ពីខាងក្រៅចូលមកប្រទេស។
ទី៤៖ មន្ត្រីអនុវត្តច្បាប់ជាពិសេស គណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ជាទីបំផុតចំពោះ ករណី ចែកចាយ និង ប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍ ។ សម្តេចសូមកោតសរសើរចំពោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលកន្លងមកបាន ធ្វើការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅ តាម ក្លឹបកម្សាន្ត និង KTV ។ សម្រេចសូមឱ្យគណៈបញ្ជាការឯកភាព រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ដោយ ត្រូវ ចាត់ វិធានការទាំងរដ្ឋបាល និងវិធានការច្បាប់ចំពោះទីតាំង ដែលមាន ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាពិសេស ត្រូវក្ដាប់ និង កំណត់ឱ្យបាននូវអត្តសញ្ញាណម្ចាស់ទីតាំងពិតប្រាកដ និងត្រូវចាត់ វិធានការឱ្យដល់ ឬសគល់។ ចំពោះការប្រើប្រាស់ គ្រឿងញៀននៅ ជនបទ, សម្តេចសូមឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវ លុបបំបាត់ទាំងស្រុង ដោយត្រូវបង្ក្រាបមេខ្លោង និង បណ្តាញ ចែក ចាយតាម ភូមិឃុំ-សង្កាត់ និងត្រូវសហការជាមួយឪពុកម្ដាយ-អាណា ព្យាបាល ប្រមូលអ្នកញៀនចេញពីសហគមន៍ ដើម្បីមក ទទួលការ បន្សាប, ព្យាបាល និងស្តារនីតិសម្បទា នៅតាមមណ្ឌលរដ្ឋ និង ឯកជន។
ទី៥៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយ គណៈកម្មាធិការទទួលបន្ទុកព្យាបាល និងស្តារនីតិសម្បទាអ្នក ញៀនគ្រឿងញៀន ជាពិសេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសុខាភិបាល ពង្រឹងគុណភាពនៃ ការបន្សាប និងព្យាបាលអ្នកញៀនគ្រឿងញៀន ដោយក្នុងនោះ ត្រូវ គិតគូរ ពីការរៀបចំស្តង់ដានីតិវិធីអនុវត្ត (SOP) ឱ្យបាន ច្បាស់ លាស់ នៃវិធីសាស្ត្រការព្យាបាលអ្នកញៀនគ្រឿងញៀន និងសហការ ជាមួយ អង្គការសុខភាពពិភពលោក ដើម្បីខិតខំស្រាវជ្រាវរក វិធីសាស្ត្រព្យាបាល ថ្មីៗដែលមាន ប្រសិទ្ធភាពកាន់តែល្អប្រសើរ។ សម្តេចសូមលើកទឹកចិត្តការវិនិយោគ ក្នុងការបើកមជ្ឈមណ្ឌល ព្យាបាល និងស្តារនីតិសម្បទាឯកជន, ទន្ទឹមនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿង ញៀន ត្រូវសហការជាមួយ ស្ថាប័នពាក់ព័ន្ធ កំណត់ស្តង់ដា និងលក្ខខណ្ឌច្បាស់លាស់ក្នុងការគ្រប់គ្រង ហើយរាល់មជ្ឈមណ្ឌល ឯកជន ត្រូវតែស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋ ដើម្បីធានាប្រសិទ្ធភាព លើការងារដ៏សំខាន់នេះ។
ទី៦៖ ស្ថាប័នអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសក្រសួង យុត្តិធម៌ ត្រូវយកចិត្ត ទុកដាក់លើករណីផ្តន្ទាទោសឧក្រិដ្ឋជន គ្រឿង ញៀនឱ្យបានធ្ងន់ធ្ងរ និង យុត្តិធម៌បំផុត ចៀសវាងការដោះលែង ឧក្រិដ្ឋជនពាក់ព័ន្ធនឹងគ្រឿងញៀន ឬការបន្ធូរបន្ថយ ទោស ណាមួយ។ សម្តេចសូមគាំទ្រចំណាត់ការរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ក្នុងការផ្សាយព័ត៌មានជាសាធារណៈ អំពី ចំណាត់ការលើ សំណុំរឿងគ្រឿងញៀន ដើម្បីបង្ហាញពីតម្លាភាពនៃការផ្តន្ទាទោស បទល្មើសគ្រឿងញៀន។ ពាក់ព័ន្ធនឹងបញ្ហានេះ, សម្តេចសូមឱ្យបន្ត អនុវត្តទិសស្លោក ៣ កុំ ១ រាយការណ៍ គឺកុំពាក់ព័ន្ធ កុំធ្វើអន្តរាគមន៍ កុំបន្ធូរបន្ថយ និង ត្រូវរាយការណ៍។
ទី៧៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយក្រុម ការងារអន្តរក្រសួង គ្រប់គ្រងសារធាតុញៀន និង សារធាតុ គីមីផ្សំ ដែល រាជរដ្ឋាភិបាលទើបបង្កើតឡើងថ្មីៗនេះ គ្រប់គ្រង និងលុប បំបាត់ ករណី នាំចូលសារធាតុញៀន និងគីមីផ្សំ, ការលួច លាក់ កែច្នៃ និង ផលិតគ្រឿង ញៀន ដោយត្រូវរៀបចំជា SOP ច្បាស់លាស់ក្នុងការ ត្រួតពិនិត្យគ្រប់ គ្រង។ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបង្កើនការត្រួត ពិនិត្យរដ្ឋបាល ឱ្យហ្មត់ចត់ជាប់ជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការកំណត់ទីតាំងដែលសង្ស័យ ប្រើ ប្រាស់ លួចកែច្នៃ, ផលិត, ជាពិសេស ទីតាំងនៅតំបន់ដាច់ស្រយាល ត្រូវបង្កើតការត្រួតពិនិត្យ រដ្ឋបាលឱ្យម៉ត់ចត់ជាប់ជាប្រចាំ។
ទី៨៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគី, ពហុភាគី, ក្នុងតំបន់ និង សកល ពីព្រោះថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាសកល ដែល ទាមទារ នូវវិធានការជាសកល និងគ្រប់ស្ថាប័នអនុវត្តច្បាប់ នៅក្នុង តំបន់ និង សកល ត្រូវបង្កើនកិច្ចសហការរួមគ្នាជាកម្លាំងតែមួយ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងបញ្ហាសកលនេះ ។ ជាមួយនឹងកិច្ច សហការ អន្តរជាតិនេះ, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តសហការផ្លាស់ប្តូរព័ត៌ មាន ជាប់ជាប្រចាំ និងខិតខំកៀរគរជំនួយពី បណ្តាប្រទេសជាមិត្ត, អង្គការជាតិ និងអន្តរជាតិ លើការងារកសាងសមត្ថភាពមន្ត្រី, ជំនួយ សម្ភារៈបច្ចេកទេសប្រឆាំងគ្រឿងញៀន និងការងារបន្សាបសារធាតុ ញៀន មុនពេលដុតបំផ្លាញ ដែលបញ្ហាទាំងនេះទាមទារឱ្យមានការជួយ ជ្រោមជ្រែងពីបណ្តាភាគីជាមិត្ត ៕
ដោយ៖វណ្ណលុក