សម្តេចតេជោ ហ៊ុន សែន បង្ហាញសារគាំទ្រអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈ

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានបង្ហាញការគាំទ្រចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈ នៅ កម្ពុជា។

លើបណ្ដាញសង្គមតេឡេក្រាមនៅព្រលប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ “បន្ទាប់ពីបាន ឃើញ អ្នក ឧកញ៉ា ឡេងណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធាន សមាគមសិល្បៈរួចមក ខ្ញុំមានអារម្មណ៍កក់ក្តៅ សម្រាប់អនាគត សមាគមមួយនេះ “។

សម្តេចតេជោ រំលឹកថា កន្លងមកក៏ដូចជាបច្ចុប្បន្ន សម្តេចក៏បានរួម ចំណែកជួយដល់សិល្បករសិល្បការីនី ដែលជួបការលំបាកតាម រយៈសមាគមផង និងតាមបុគ្គលផ្ទាល់។

សម្តេចតេជោបន្តថា ដោយគិតបញ្ហាថវិកាទ្រទ្រង់សមាគម ដើម្បី ជួយដោះស្រាយការលំបាករបស់សមាគម នៅតែជាបញ្ហា ប្រឈមធំ ។ ដូចនេះប្រសិនបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគម យើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ ការ ធ្វើការរបស់ សមាគមផង ។

ទោះជាយ៉ាងនេះក្តី សម្តេចប្រកាសមិនជ្រៀតជ្រែតលើការបោះឆ្នោត រើស ប្រធាន សមាគមទេ តែដោយសារកម្ពុជាត្រូវការសិល្បៈ ដែលមាន ការសាមគ្គីភាព និងរីកចម្រើនទៅមុខ ទើបសម្តេច ផ្តល់ការគាំទ្រ បែប នេះ ។
សូមជម្រាបថា មួយរយៈចុងក្រោយបន្ទាប់ពីអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈប្រកាសអំពីតំណែងប្រធានសមាគម
មួយ នេះ ដែលត្រូវជ្រើសរើសប្រធានថ្មី៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner