សម្តេចធិបតី៖ រាជរដ្ឋាភិបាល អាណត្តិទី៧ បន្តគោលនយោបាយពីអាណត្តិមុនៗ
គឺពង្រឹងការអនុវត្ដគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដោយផ្ដោតការយកចិត្តទុកដាក់លើការកាត់បន្ថយឈានដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។
ឈរលើមូលដ្ឋាន នៃគោលការណ៍ដឹកនាំ “សម្អាតផ្ទះយើង” ដើម្បីឱ្យក្រសួង-ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកដោយ ភាពស្អាតស្អំ និងភាពជាគម្រូនៃការអនុវត្តច្បាប់ សម្ដេច ក៏បានប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀន ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង។
សម្តេចធិបតី ក៏បានប្រកាសសារជាថ្មីនូវ ជំហរ ប្រឆាំង ដាច់ខាត ចំពោះ ការ ដាំដំណាំ កញ្ឆា នៅ តាម មូលដ្ឋាន ទូទាំង ប្រទេសកម្ពុជា ដើម្បី ធានា ថាកម្ពុជា គ្មាន ការ ផលិត សា ធារ ធាតុ ញៀន និង គ្មាន ការប្រើប្រាស់ គ្រឿងញៀន ផ្សំ ។
#ams1minute