សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ កុម្ភៈ ២០២៤

១. ខែមករា ឆ្នាំ២០២៤ កម្ពុជានាំចេញទំនិញទៅទីផ្សារអាមេរិក ក្នុងទំហំជាង ៦២៦លានដុល្លារ ខណៈអាមេរិកនាំមកកម្ពុជាមានទំហំត្រឹម ១៧លានដុល្លារ – AMS Economy

២. កម្ពុជារកចំណូលបាន ១២១លានដុល្លារ ពីការនាំចេញកៅស៊ូក្នុងខែដំបូងនៃឆ្នាំ២០២៤ កើនជាង ១២៣% – AMS Economy

៣. ត្រឹមឆ្នាំ២០២៣ ទឹកស្អាតពង្រីកគ្របដណ្តប់ដល់ភូមិចំនួន ៦ ៥១៩ក្នុងតំបន់សេវាសរុប ១០ ១៧៣ភូមិទូទាំងប្រទេស – កម្ពុជាថ្មី

៤. ឧបនាយករដ្ឋមន្ត្រីថៃ ទទូចថាលោក Srettha មានអំណាចពេញលេញជានាយករដ្ឋមន្ត្រី គ្មានការលូកលាន់ពីលោក Thaksin – The Nation

៥. អាល្លឺម៉ង់ ចេញមុខដឹកនាំ EU អំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៉ី ជុំវិញការស្លាប់នៃមេដឹកនាំបក្សប្រឆាំងលោក Navalny – Reuters

#ams1minute

ads banner