សម្តេចធិបតីបញ្ជាក់ការប្រឆាំងនឹងសំណើចង់ដាំកញ្ឆា (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ការប្តេជ្ញាចិត្តម្តងទៀត ប្រឆាំងនឹងសំណើចង់ឱ្យដាំដំណាំកញ្ឆា និងបានប្រាប់អ្នកចង់បណ្តាក់ទុននៅក្រៅប្រទេសខ្លះ សូមបោះបង់នូវគំនិតដែលចង់វិនិយោគលើដំណាំកញ្ឆា ដែលច្បាប់កម្ពុជាបានហាមឃាត់។

ដំណាំកញ្ឆា គឺជាផ្នែកនៃគ្រឿងញៀន ដែលច្បាប់កម្ពុជាបានហាមឃាត់មិនឱ្យធ្វើការដាំដុះឡើយ ប៉ុន្តែតាមរយៈការបង្ក្រាបកន្លងមក ដំណាំកញ្ឆាត្រូវបានគេរកឃើញលួចដាំនៅតាមទីវាលព្រៃដាច់ស្រយាល ជាពិសេសក្នុងតំបន់ព្រៃភ្នំ នៃខេត្តតាកែវជាដើម។

សម្តេចធិបតីបាន ថ្លែងថាបើសិនជាសម្តេចនៅតែបន្តជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា, សម្តេចនឹងមិនអនុញ្ញាតឱ្យកញ្ឆាក្លាយជាដំណាំស្របច្បាប់ឡើយ បើទោះបីជាប្រទេសមួយចំនួន បានលើកលែងដំណាំកញ្ឆានេះ ដោយសារតែអាចប្រើប្រាស់វាជាឱសថក៏ដោយ។

ads banner