ពលរដ្ឋខ្មែរបញ្ជូនសារត្រៀមស្វាគមន៍ដំណើរសម្តេចធិបតី និងលោកជំទាវ (Video Inside)

ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ បានចាប់ផ្តើមបញ្ជូនសារអបអរសាទរ ចំពោះដំណើរត្រៀមធ្វើទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ រយៈពេល៤ថ្ងៃ នាដើមខែមីនាខាងមុខនេះ។

ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតីរវាងពីថ្ងៃទី២ ដល់៦មីនាខាងមុខនេះ គឺការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នាទីក្រុងម៉ែលប៊ន។ ក្នុងដំណើរស្នាក់នៅ ក្នុងប្រទេសអូស្ត្រាលីនោះ សម្តេចធិបតី និងលោកជំទាវ គ្រោងនឹងជួបសំណេះសំណាលជាមួយពលរដ្ឋក្នុងសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសនូវ៉ែលហ្សេឡង់ផងទៀត។

ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសបានធ្វើសាររង់ចាំការទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់សម្តេចនិងលោកជំទាវ៖ (សម្លេងពលរដ្ឋ)

ads banner