ចាប់ក្មេងទំនើងកាប់បង្កអុកឡុកក្នុងតំបន់ Pub Street (Video Inside)

ក្មេងទំនើងជាច្រើនដែលបានកាន់កាំបិតកាប់គ្នា នៅកណ្តាលតំបន់ទេសចរណ៍ នៃក្រុងសៀមរាបអង្គរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់។

សមត្ថកិច្ចបានចាប់ឃាត់ខ្លួនក្មេងទំនើងយ៉ាងហោចចំនួន ៥នាក់ ក្នុងហេតុការណ៍ដែលពួកគេ បានបង្កភាពអុកឡុកនៅតំបន់ Pub Street ដោយការជិះម៉ូតូកាន់ដាវវែងដេញកាប់គ្នា វេលាយប់ឈានចូលថ្ងៃទី១៨កុម្ភៈ ក្នុងកន្លែងដែលមានភ្ញៀវទេសចរដើរលេងកំសាន្ត។ ក្មេងម្នាក់អាយុ១៧ឆ្នាំបានស្លាប់ និងម្នាក់ទៀតអាយុ១៧ឆ្នាំ បានរងរបួសក្នុងហេតុការណ៍កាប់សម្លាប់គ្នានោះ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៥នាក់ អាយុពី១៤ឆ្នាំដល់១៧ឆ្នាំ ដែលខ្លះជា សិស្សសាលា និងខ្លះទៀតគ្មានមុខរបរ។ ក្មេងទំនើងទាំង ៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន បានសារភាពថាមូលហេតុដែលពូកគេកាប់សម្លាប់គ្នា គឺដោយសារគំនុំ។

ads banner